វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ថា បន្ទាប់ពីរយៈពេលជិត២ឆ្នាំនៃជម្លោះ រវាងមហាអំណាចសេដ្ឋកិច្ចពិភពលោកទាំងពីរ សហរដ្ឋអាមេរិក និងប្រទេសចិន បានចុះហត្ថលេខាលើការផ្អាក ធ្វើសង្គ្រាមពាណិជ្ជកម្មមួយកាលពីថ្ងៃពុធ ដែលអនុញ្ញតឲ្យធ្វើពាណិជ្ជកម្ម នៅទូទាំងពិភពលោក ដែលជាសញ្ញាមួយ នាំឲ្យមានភាពល្អប្រសើរឡើងវិញ ។
កិច្ចព្រមព្រៀង គឺជាប្រយោជន៍មួយដល់ លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ដែលប្រឈមមុខនឹងការស៊ើបអង្កេតរឿងក្តីមួយ និងបង្ហាញក្តីសង្ឃឹមសម្រាប់ការបោះឆ្នោតឡើងវិញនៅចុងឆ្នាំនេះ ។
ប៉ុន្តែ ការគិតពន្ធគយលើទំនិញរាប់រយពាន់លានដុល្លារ នៅតែបន្តកើតឡើងដដែល ដែល២/៣ នៃទឹកប្រាក់ជាង ៥០០ ពាន់លានដុល្លារ ក្នុងការនាំចូលពីប្រទេសចិន ដោយបន្សល់ទុក ដល់ការប្រើប្រាស់អាមេរិកាំង និងពាណិជ្ជកម្មនានារហូតដល់ច្បាប់ ត្រូវបានឈានដល់ចុងបញ្ចប់ ។
“ជំហានទី១” កិច្ចព្រមព្រៀង ក្នុងនោះរាប់បញ្ចូលទាំងការសន្យានានា ពីសំណាក់ប្រទេសចិន ដើម្បីបង្កើនការទិញលក់គ្រាប់ពូជដំណាំ របស់ជនជាតិអាមេរិកាំង និងការនាំចេញផ្សេងៗទៀតសម្រាប់រយៈពេល២ឆ្នាំ ដោយផ្តល់ជូនដល់ការរក្សាមួយចំនួនសម្រាប់បច្ចេកវិទ្យាអាមេរិក និងយន្តការថ្មីៗ ដែលអនុញ្ញតឲ្យ ក្រុងវ៉ាស៊ីនតោន ដើម្បីស្នើឲ្យដាក់ពិន័យយ៉ាងឆាប់បំផុត ដែលក្រុងប៉េកាំងមិនអាចឆ្លើយតប បាននៅឡើយទេ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា