Yokohama៖ អ្នកលក់រាយតាមអ៊ីនធើណេត Rakuten និងក្រុមហ៊ុន Walmart’s Seiyu បាននិយាយថា ពួកគេមានគម្រោងបើកកន្លែង ដឹកជញ្ជូនថ្មីមួយនៅYokohamaនៅចុងឆ្នាំនេះ ដើម្បីដោះស្រាយជាមួយនឹងការលក់កើនឡើង ពីអាជីវកម្មផ្សារទំនើបតាមអ៊ីនធើណេតរួមគ្នា យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។
ក្រុមហ៊ុនបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍រួមថា ការលក់របស់ Rakuten Seiyu Netsuper នៅចន្លោះចុងខែតុលា ដល់ចុងខែធ្នូបានកើនឡើង៣០ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំមុន។
ការដើរទិញឥវ៉ាន់តាមអ៊ីនធើណេត មានភាពយឺតយ៉ាវក្នុងប្រទេសជប៉ុន ដោយអតិថិជនមានទម្លាប់ទិញទំនិញរាល់ថ្ងៃ សម្រាប់ផលិតផលស្រស់។
ប៉ុន្តែ Seiyu និងគូប្រជែងធំជាងនេះ Aeon Co រំពឹងថានឹងមានការផ្លាស់ប្តូរនៅពេលខាងមុខ ដោយសារតែការកើនឡើងនៃចំនួនស្ត្រីធ្វើការ និងការរីកចម្រើននៅក្នុងបណ្តាញ បច្ចេកវិទ្យានិងភ័ស្តុភារ៕ ដោយ៖លី ភីលីព