ព្រឹត្តិការណ៍

ស្ត្រីចំណាស់ហ្វីលីពីន ខំប្រឹងដេរស្រោមមុខ ដើម្បីចែកដល់អ្នកភូមិពាក់ ការពារកំទេចកំទីផេះភ្នំភ្លើង

ហ្វីលីពីន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ថា នៅពេលដែលយើងត្រូវការ និងតម្លៃដែលប្រឈមមុខនឹងការពាក់ម៉ាស់ បន្ទាប់ពីមានកំទេចកំទី ខ្ទាត់ចេញពីភ្នំភ្លើង ស្ថិតនៅភាគខាងត្បូងនៃប្រទេសហ្វីលីពីន ដែលភ្លាមៗនោះបានប៉ើងផេះភ្នំភ្លើង ។ ស្ត្រីអាយុ៦១ឆ្នាំបានខំប្រឹងដេរ ដើម្បីជួយដល់អ្នកភូមិរបស់គាត់ ។

លោកយាយ Rosalina Mantuano ធ្លាប់មានបទពិសោធន៍ដេរអស់រយៈពេល៤៥ឆ្នាំ ដោយចាប់ផ្តើមដេរម៉ាស់ពណ៌គ្រប់ប្រភេទរាប់រយ ដើម្បីប្រើប្រាស់ និងបានផ្តល់ដោយមិនគិតថ្លៃដល់អ្នកភូមិរបស់គាត់ នៅក្រុង Lipa ដែលស្ថិតនៅចម្ងាយ២០គីឡូម៉ែត្រពីភ្នំភ្លើង Taal ។

លោកយាយ Mantuano ដែលជាអ្នកផលិតម៉ាស់មុខចំនួន១០០ក្នុង១ថ្ងៃ ។ “ក្នុងនាមខ្ញុំជាស្ត្រីកាត់ដេរមួយរូប ខ្ញុំគិតថា អ្វីដែលខ្ញុំបានបង្កើតឡើង ជាម៉ាស់របស់ខ្ញុំ និងផ្តល់វាដោយសេរីដល់អ្នកដែលរងផលប៉ះពាល់” ។

ពលរដ្ឋជាច្រើននាក់ និងអ្នកទេសចរជាច្រើន ត្រូវបាននំាទៅកាន់ទីសុវត្ថិភាព ក្រោយពីភ្នំភ្លើង Taal ភាយផេះប៉ើងពេញមេឃកាលពីថ្ងៃអាទិត្យ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top