ព័ត៌មានអន្តរជាតិ

ប្រធាន UNRWA ជំរុញឱ្យអ៊ីស្រាអែល អនុញ្ញាតឱ្យផ្តល់ស្បៀង អាហារទៅកាន់តំបន់ ហ្គាហ្សា ចំពេលមានការ ព្រមានអំពីគ្តោះទុរ្ភិក្ស

Photo: AA

យូអិន ៖ លោក Philippe Lazzarini អគ្គស្នងការនៃទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការ សហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA) បានជំរុញឱ្យអ៊ីស្រាអែល អនុញ្ញាតឱ្យក្បួនដឹកជញ្ជូនអាហារ និងអាហារូបត្ថម្ភរបស់អង្គការ សហប្រជាជាតិ ទៅដល់ភាគខាងជើង តំបន់ហ្គាហ្សា និងបើកដីបន្ថែមទៀត ក្នុងការឆ្លងកាត់ ដើម្បីជួយសម្រួលដល់ការផ្តល់ជំនួយ ចំពេលមានការព្រមានជាអន្តរជាតិ អំពីទុរ្ភិក្សនៅក្នុងតំបន់ឆ្នេរសមុទ្រ។

លោក Lazzarini បានធ្វើការកត់សម្គាល់នៅក្នុងការបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X មួយថ្ងៃបន្ទាប់ពីតុលាការយុត្តិធម៌អន្តរជាតិ (ICJ) នៅទីក្រុងឡាអេ បានបញ្ជាឱ្យអ៊ីស្រាអែល ចាត់វិធានការ ចាំបាច់ទាំងអស់ ដើម្បីធានាបាននូវជំនួយ ជាមូលដ្ឋានទៅដល់ប្រជាជន ប៉ាឡេស្ទីននៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប ។

លោកបានអំពាវនាវ ឱ្យប្រទេសនានាបង្កើន សម្ពាធសម្រាប់ការអនុវត្តដីកា របស់តុលាការ និងពិចារណាឡើងវិញ នូវការសម្រេចចិត្ត របស់ពួកគេទាក់ទង នឹងការផ្តល់មូលនិធិដល់ទីភ្នាក់ងារនេះ ដោយសង្កត់ធ្ងន់លើភាពបន្ទាន់ នៃសកម្មភាពដ៏ក្លាហាន ដើម្បីទប់ស្កាត់ទុរ្ភិក្ស នៅក្នុងតំបន់ហ្គាហ្សា ។

លោក​បាន​ព្រមាន​ថា ស្ថានភាព​រស់ នៅ​របស់​ប្រជាជន​ជាង ២លាន​នាក់​នៅ​ហ្គាហ្សា​កាន់តែ​យ៉ាប់យ៉ឺន ហើយ​តំបន់ហ្គាហ្សា​កំពុង​ក្លាយ​ជា​កន្លែង​មិន​អាច​ទៅ​រួច សម្រាប់​ការ​រស់នៅ​ថ្លៃថ្នូរ ។

សេចក្តីសម្រេចដែលចេញ កាលពីថ្ងៃព្រហស្បតិ៍ដោយ ICJ ធ្វើឡើងបន្ទាប់ពីមួយមុននៅថ្ងៃទី២៦ ខែមករា ដែលក្នុងនោះ ICJ បានបញ្ជាឱ្យអ៊ីស្រាអែល ចាត់វិធានការគ្រប់បែបយ៉ាង ដើម្បីការពារអំពើប្រល័យពូជសាសន៍ប្រឆាំង នឹងប៉ាឡេស្ទីននៅតំបន់ហ្គាហ្សាស្ទ្រីប៕
ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top