ភ្នំពេញ៖លោក លឹម រតនៈ អនុប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF តំណាងឲ្យលោក កែវ រ៉េមី ប្រធានសហព័ន្ធអញ្ជើញ ចូលរួមពិធីបិទការផ្លាស់ប្ដូរបទពិសោធន៍ ជាមួយលោកគ្រូតេក្វាន់ដូ ITF មកពីប្រទេសអ៊ុយក្រែន និងក្រុមតេក្វាន់ដូ ITF ចិនរយៈពេល២ថ្ងៃនារសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ ២០២០ នៅអគារហ្វឹកហ្វឺនកីឡា ៕
លោក លឹម រតនៈ បានមានប្រសាសន៍ថា ក្នុងរយៈពេល២ថ្ងៃលោកសង្កេតឃើញថា ការហ្វឹកហាត់ជាមួយលោកគ្រូទំាង២នាក់ មានការរីកចម្រើនខ្ពស់សម្រាប់កីឡាករ-កីឡាការិនីតេក្វាន់ដូ ITFកម្ពុជាទំាងបច្ចេកទេស និកទិច ជាពិសេសលើវិញ្ញាសាវាយក្តារ។ ការសកម្មភាពទាំងនេះ បង្ហាញថា កីឡាករ-កីឡាការិនីតេក្វាន់ដូ ITFកម្ពុជាអាចចូលរួមប្រកួតប្រជែង ជាមួយកីឡាករ-កីឡាការិនីតេក្វាន់ដូ ITF ប្រទេសដទៃទៀតនៃការប្រកួតជើងឯក អាស៊ីអាគ្នេយ៍២០២០ ដែលកម្ពុជាម្ចាស់ផ្ទះការប្រកួត។
លោកបានបន្តថា សម្រាប់ការប្រកួត ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ២០២០ លោកប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា និងអនុប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITFពិភពលោកបានសម្រេចទទួលធ្វើម្ចាស់ផ្ទះ ព្រមទំាងប្រព្រឹត្តនាខែតុលា ឆ្នាំ២០២០៕ ដោយ៖លី ភីលីព