The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាប្រធានក្រុម Reece James កំពុងក្លាយទៅជាគោលដៅរបស់ក្លឹប PSG ក្នុងពេលដែលកីឡាកររូបនេះបានធ្វើដំណើរកំសាន្តទៅកាន់ Saint Tropez កាលពីពេលថ្មីៗនេះប៉ុន្តែជឿជាក់ថា នឹងត្រូវការពេលវេលាពិភាក្សាគ្នាបន្ថែមអំពីកុង ត្រារបស់កីឡាករខ្សែការពារអង់គ្លេសរូបនេះ។
ីម្ចាស់ពានរង្វាន់លីគបារាំងបានបង្ហាញចំណាប់អារម្មណ៍ចំពោះ កីឡាករវ័យ២៤ឆ្នាំរូបនេះយ៉ាងខ្លាំងទោះបីជាក្លឹបតោខៀវ Chelsea បានបង្ហាញជំហហើយថាកីឡាករខ្សែការពាររូបនេះនឹងនៅតែបន្តវត្តមានជាមួយនឹងក្លឹបយ៉ាងហោចណាស់ទៅដល់រដូវក្ទៅ ក្រោយក្តី។
គួរឲ្យដឹងដែរថាក្លឹប PSG កំពុងស្វែងរកកីឡាករជំនួសតំណែងកីឡាករ Achraf Hakimi ក្នុងករណីបើកីឡាករម៉ារ៉ុកនេះចង់ចាកចេញហើយ ជាទូទៅកីឡាករខ្សែការពារស្លាបឆ្វេង ឬស្លាបស្តាំសុទ្ធតែអាចមកបំពេញការងារនេះបានដូចគ្នា៕
ប្រែសម្រួល៖ស៊ុនលី