កីឡា

Newcastle នឹងមិនលក់ Isak នៅរដូវក្តៅនេះទេ

យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាក្លឹប Newcastle និងក៏ដូចជាគ្រូបង្វឹកក្លឹបលោក Eddie Howe បានអះអាងហើយថាកីឡាករខ្សែប្រយុទ្ធឆ្នើម Aleksandar Isak នឹងមិនត្រូវបានលក់ចេញពីក្លឹបឡើយនៅរដូវក្តៅខាងមុខនេះទោះបី ក្នុងតម្លៃណាក៏ដោយ។

ថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មានថ្មីៗនេះលោក Howe បាននិយាយថា៖គាត់ Isak គឺជាកីឡាករដ៏ឆ្នើមម្នាក់របស់ក្លឹបដែលអាចជួយបានមួយចំណែកធំដល់ក្លឹបហើយដូច្នេះយើងមិនចង់បាត់បង់គាត់ឡើយ។

គួរឲ្យដឹងដែរថាចូលមកដល់សប្តាហ៍ទី២៩នេះក្រុម Newcastle បន្តស្ថិតនៅលេខរៀងទី៨នៅឡើយមាន៤៣ពិន្ទុនៅពីលើក្រុម Chelsea ដែលស្ថិតនៅលេខរៀងទី១១និងក្រោម West Ham ដែលមាន៤៤ពិន្ទុនៅលេខរៀងទី៩នៅឡើយ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top