បច្ចេកវិទ្យា

អ្នកផលិតខ្សែភាពយន្ត ‘Eyeborg’ ប្រើភ្នែកសិប្បនិម្មិត Terminator របស់លោកថតវីដេអូបាន៣០ នាទីជាមួយកាមេរ៉ាបង្កប់

កាណាដា៖ អ្នកផលិតខ្សែភាពយន្តដែលបានប្រកាសខ្លួនឯង ‘Eyeborg’ អាចថតវីដេអូបានរហូតដល់៣០នាទី ជាមួយនឹងភ្នែកសិប្បនិម្មិតបែប Terminator របស់លោកដោយការបញ្ចេញពន្លឺពណ៌ក្រហម និងមានកាមេរ៉ាបង្កប់ នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។

លោក Rob Spence អាយុ ៤៧ ឆ្នាំបានបាត់បង់ភ្នែកខាងស្តាំ របស់លោក ពីកាលលោកនៅក្មេង បន្ទាប់ពីមានគ្រោះថ្នាក់ ដោយកាំភ្លើង។ នៅពេលភ្នែកលោកត្រូវបានដកចេញពីក្បាលកាលឆ្នាំ ២០០៨ ជនជាតិកាណាដា បានសម្រេចចិត្តជំនួសវាដោយសិប្បនិម្មិតមួយដែលមានកាមេរ៉ាវីដេអូមួយ អាចថតការធ្វើបទសម្ភាសន៍បានទៀត។

កាមេរ៉ានៅក្នុងប្រដាប់ប្រដារ សិប្បនិម្មិតមិនត្រូវបានភ្ជាប់ទៅនឹងសរសៃប្រសាទ អុបទិករបស់លោក Spence ទេ ដូច្នេះវាមិនស្តារចក្ខុវិស័យនៅក្នុងភ្នែកខាងស្តាំ របស់លោកឡើយ។ ទោះជាយ៉ាងណាក៏ដោយឧបករណ៍នេះ អាចចាប់យកអ្វីគ្រប់យ៉ាងដែលបានឃើញ និងបញ្ជូនវីដេអូទៅអ្នកទទួលពីកន្លែង ដែលវាអាចត្រូវបានថតចាក់នៅលើម៉ូនីទ័រ ឬផ្ទុកលើអ៊ីនធឺណិត។

រូបភាពដែលវាថតបានផ្តល់ជូននូវ ទស្សនៈរបស់លោក Spence ពេញលេញជាមួយនឹងការក្រឡេកមើលជុំវិញ និងភ្លឹបភ្លែតៗ។ នាពេលបច្ចុប្បន្ននេះថ្មពិលរបស់សិប្បនិម្មិតអាចដំណើរការបានប្រហែល ៣០ នាទីនៅពេលមុនពេលត្រូវការសាកថ្មឡើងវិញ៕ ដោយ៖លី ភីលីព

Most Popular

To Top