រុស្ស៊ី៖ តុលាការស្រុក Basmanny បានប្រកាស កាលពីថ្ងៃចន្ទថា ជនសង្ស័យទី១០ ត្រូវបានចាប់ខ្លួនពាក់ព័ន្ធ នឹងការវាយប្រហារ ភេរវកម្មកាលពីថ្ងៃទី ២៣ ខែមីនាលើសាលតន្ត្រី Crocus City ក្បែរទីក្រុងមូស្គូ លោក Yusufzoda Yakubjoni ជាជនជាតិតាជីគីស្ថាន ត្រូវបន្តឃុំខ្លួន រហូតដល់ថ្ងៃទី ២២ ឧសភា ហើយប្រឈមមុខនឹងការចោទប្រកាន់ថា មានជាប់ពាក់ព័ន្ធក្នុងការរៀបចំអំពើភេរវកម្ម ពីបទផ្ទេរប្រាក់ទៅឲ្យខ្មាន់កាំភ្លើង ។
យោងតាមគណៈកម្មាធិការស៊ើបអង្កេតរុស្ស៊ីថា ជាច្រើនថ្ងៃមុនពេលឧប្បត្តិហេតុ Crocus លោក Yusufzoda ត្រូវបានគេជឿថា បានផ្ទេរប្រាក់ទៅឲ្យជនសង្ស័យម្នាក់ក្នុងចំណោមជនសង្ស័យត្រូវបានចោទប្រកាន់ថា មានជាប់ពាក់ព័ន្ធ ដើម្បីផ្តល់កន្លែងស្នាក់ នៅសម្រាប់ភេរវករ ។ បន្ទាប់ពីការ វាយប្រហារ លោកបានផ្ទេរប្រាក់មួយ ចំនួនទៀតទៅឲ្យជនដៃ ដល់នៃការសម្លាប់រង្គាលនោះ ។
សារព័ត៌មានក្នុងស្រុករាយការណ៍ ដោយដកស្រង់ឯកសារ សំណុំរឿង របស់តុលាការ បានអះអាងថា លោក Yusufzoda កើតក្នុងឆ្នាំ ១៩៩៨ និង មានប្រពន្ធ និងកូន៣ នាក់ ។ ក្នុងអំឡុងពេលចាប់ខ្លួន លោកកាលពីសប្តាហ៍មុន លោកត្រូវបាន គេនិយាយថា បានប្រឆាំងយ៉ាងសកម្ម ហើយប៉ូលីស និងបដិសេធមិនផ្តល់ឯកសារអត្តសញ្ញាណ ។
កាលពីថ្ងៃអាទិត្យ សេវាសន្តិសុខសហព័ន្ធ (FSB) របស់រុស្ស៊ីក៏បានឃុំខ្លួនជនសកម្មប្រយុទ្ធចំនួន ៤ នាក់ ក្នុងតំបន់ Dagestan ភាគខាងត្បូង ត្រូវបានចោទ ប្រកាន់ថា មានតួនាទីក្នុង ការផ្តល់ហិរញ្ញប្បទាន និងផ្តល់ឧបករណ៍ សម្រាប់ការវាយប្រហារភេរវករ នៅសាលតន្ត្រី Crocus City ។
តុលាការ Basmanny ធ្លាប់បានអនុម័តលើការចាប់ខ្លួនបុរស ៤នាក់ ត្រូវគេជឿថា បានធ្វើការវាយប្រហារ ក៏ដូចជា ៥ នាក់ផ្សេងទៀតត្រូវបានចោទប្រកាន់ពីបទជួយភេរវករដោយផ្តល់ឲ្យពួកគេនូវប្រាក់ យានយន្ត និងផ្ទះល្វែងមួយ។
នៅល្ងាចថ្ងៃទី ២២ ខែមីនា ខ្មាន់កាំភ្លើងមួយក្រុមប្រដាប់ដោយកាំភ្លើងវែងបានវាយប្រហារទៅលើសាលតន្ត្រី Crocus Cityក្នុងតំបន់ជាយក្រុង Moscow នៃទីក្រុង Krasnogorsk នៅមុនពេលការប្រគុំតន្ត្រី របស់ក្រុមតន្រ្តីរ៉ុក Picnic នឹងចាប់ផ្តើម។ កន្លែងដែលមានសមត្ថភាពប៉ាន់ ស្មានចំនួន ៧.៥០០ ជិតពេញនៅពេលមានការវាយប្រហារ។ ភេរវករបានសម្លាប់អ្នកយាម បាញ់អ្នកទស្សនា ការប្រគុំតន្ត្រីដោយមើលឃើញ បន្ទាប់មកបានចាប់ផ្តើមភ្លើង ដែលរាលដាលយ៉ាងលឿនពេញអគារ ៕
ដោយ៖លី ភីលីព