បរទេស៖ ក្រសួងទេសចរណ៍ និងកីឡា ប្រទេសថៃ បានឱ្យដឹង នៅថ្ងៃអង្គារថា ប្រទេសថៃទទួល បានភ្ញៀវទេសចរ បរទេសចំនួន ៩,៤ លាននាក់ក្នុងរយៈពេលបីខែដំបូងនៃឆ្នាំនេះ ដែលបានរួមចំណែកប៉ាន់ប្រមាណចំនួន ៤៥៤,៦ ពាន់លានបាត ដល់សេដ្ឋកិច្ចក្នុងការចំណាយ។
យោងតាមសារព័ត៌មានថៃ បាងកក ប៉ុស្តិ៍ ចេញផ្សាយ នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា ប្រទេសថៃកំពុងកំណត់ គោលដៅទទួលយកភ្ញៀវទេសចរចំនួន ៤០លាននាក់ នៅឆ្នាំនេះ ដែលជាតួរលេខជិត ទៅនឹងមុនពេលនៃការរីករាលដាល នៃមេរោគឆ្លងនៅឆ្នាំ ២០១៩។
យោងតាមអាជ្ញាធរទេសចរណ៍ថៃ (TAT) ពិធីបុណ្យ សង្ក្រាន្តរយៈពេល ២១ ថ្ងៃនៅឆ្នាំនេះ ត្រូវបានគេព្យាករណ៍ថា នឹងបង្កើតប្រាក់ចំណូលពីទេសចរណ៍ ក្នុងស្រុកចំនួន ៥២,៥ ពាន់លានបាត ដោយខេត្តនៅភាគខាងកើត ទទួលបានប្រាក់ចំណូល ច្រើនជាងគេ ៕
ប្រែសម្រួលៈ ណៃ តុលា