បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT អ្នកនាំពាក្យប្រធានាធិបតីរុស្សី លោក Dmitry Peskov បាននិយាយថា ការសន្យាផ្តល់ ប្រាក់ចំនួន ៦១ពាន់លាន ដុល្លារ របស់ទីក្រុងវ៉ាស៊ីនតោន ចំពោះ ទីក្រុងគៀវ នឹងធ្វើឱ្យមានភាពខុសប្លែកគ្នា តិចតួចនៅលើសមរភូមិ ។
សភាតំណាងសហរដ្ឋអាមេរិក បានអនុម័តកញ្ចប់ជំនួយបរទេស ចំនួន ៩៥ពាន់លានដុល្លារ ដែលស្ទើរតែពីរភាគបីនឹង ត្រូវចំណាយលើកម្មវិធី ដែលទាក់ទងនឹង អ៊ុយក្រែនហើយ ទោះជាយ៉ាងនេះក្តី វិមានក្រឹមឡាំង
ហាក់បីដូចជាមិនមានការតក់ ស្លុតបន្តិចសោះឡើយ។
លោក Peskov បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃចន្ទថា ៖ជាមូលដ្ឋាន នេះនឹងមិនផ្លាស់ប្តូរស្ថានភាពនៅលើសមរភូមិទេ ។
ក្នុងនោះដោយចង្អុលទៅភាពជឿនលឿនរបស់រុស្ស៊ីប្រកប ដោយស្ថិរភាពនៅតាមបណ្តោយជួរមុខ លោក Peskov បានបន្ថែមថា សក្ដានុពលនៃ ជម្លោះឥឡូវនេះ ច្បាស់ណាស់សម្រាប់មនុស្សគ្រប់គ្នា ហើយថា
លុយ និងអាវុធដែលអាមេរិកនឹង បែងចែកឱ្យអ៊ុយក្រែន នឹងមិននាំ ឱ្យមានការផ្លាស់ប្តូរ នៅក្នុងជ័យជំនះរបស់រុស្សីទេ ប៉ុន្តែវាបានត្រឹមតែបង្កើន ការបាត់បង់ជិវិតជនជាតិអ៊ុយក្រែនទៅវិញនោះទេ៕
ប្រែសម្រួល៖ស៊ុនលី