អតីតខ្សែបម្រើ Barcelona លោក Xavi Hernandez ក្រោយព័ត៌មាន ចុះផ្សាយជាច្រើន រួចមកពេលនេះលោក បានធ្វើការបញ្ជាក់និងពន្យល់ពីមូលហេតុដែល លោកបានបដិសេធការផ្តល់ជូនពិសំណាក់ក្លឹប Barcelona ដើម្បីជំនួសលោក Ernesto Valverde ក្នុងនាមជាគ្រូបង្វឹក នៅឯកីឡដ្ឋាន Camp Nou ។
Barcelona ត្រូវបានគេជឿជាក់ថា ពិតជាបានស្នើទៅ កាន់លោក Xavi ពិតមែនបន្ទាប់ពីការបរាជ័យ ពានរង្វាន់ Supercup របស់ពួកគេទៅ លើក្រុម Atletico Madrid កាលពីមួយសប្តាហ៍មុនប៉ុន្តែអតីត ខ្សែបម្រើរូបនេះដែលបច្ចុប្បន្នកំពុងមាននាម ជាគ្រូបង្វឹក ក្លឹបកាតាគឺ Al Sadd បានបដិសេធនូវឱកាស ដើម្បីជំនួស Valverde ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន មុនការប្រកួតរបស់ក្លិបរបស់ លោកក្នុងវគ្គផ្តាច់ព្រ័ត្រ Qatari Cupលោក Xavi បានបញ្ជាក់ថាលោកបានទទួលសំណើ ដើម្បីក្លាយជាគ្រូបង្វឹក របស់ក្រុម Barca ប៉ុន្តែលោក បានបន្ថែមទៀតថា“ វាលឿនពេកហើយសម្រាប់ខ្ញុំ ក្នុងការដឹកនាំគ្រូបង្វឹកក្រុម Barcelona បើទោះបីជា វានៅតែជាក្តីសុបិន្តរបស់ខ្ញុំ ក៏ដោយ គ្រូបង្វឹក Barca នាពេលអនាគត៕ ប្រែសម្រួល៖ស៊ុនលី