ហ្គាហ្សា៖ ចលនាតស៊ូឥស្លាម (ហាម៉ាស់) បានប្រកាស កាលពីថ្ងៃសុក្រថា មានការបើកចំហ របស់ខ្លួន ចំពោះគំនិតឬសំណើណាមួយ សម្រាប់បទឈប់បាញ់ជាអចិន្ត្រៃយ៍ នៅតំបន់ហ្គាហ្សាស្ទ្រីប ។
ក្រុមចលនានេះបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយផ្ញើ ទៅកាន់ទីភ្នាក់ងារ Xinhua ថា ក្រុមហាម៉ាស់ គឺ “បើកចំហចំពោះគំនិត ឬសំណើណាមួយ ដែលគិតគូរពីតម្រូវការ និងសិទ្ធិរបស់ប្រជាជនរបស់យើង” ។
សេចក្តីថ្លែងការណ៍ បានស្នើឱ្យមានបទឈប់បាញ់ជាអចិន្ត្រៃយ៍ ការដកកងកម្លាំងកាន់កាប់ចេញពីតំបន់ហ្គាហ្សា និងការវិលត្រឡប់ដោយគ្មានលក្ខខណ្ឌ ឬដាក់កម្រិតនៃជនភៀសខ្លួន ទៅកាន់ផ្ទះរបស់ពួកគេនៅក្នុង អភិបាលខេត្តហ្គាហ្សា និងភាគខាងជើងហ្គាហ្សា និងនៅទូទាំងស្ទ្រីប។
សេចក្តីថ្លែងការណ៍បានសង្កត់ធ្ងន់ ទៅលើវិធានការនានាដូចជាការស្តារឡើងវិញ ការបញ្ចប់ការបិទផ្លូវ ការបំពេញតម្រូវការមនុស្សធម៌ និងការជំរុញកិច្ចព្រមព្រៀង ដោះដូរអ្នកទោស ដែលទាំងអស់នេះស្របតាមការសម្រេច បាននូវសិទ្ធិជាតិរបស់ប៉ាឡេស្ទីន និងការបង្កើតរដ្ឋឯករាជ្យមួយជាមួយក្រុង យេរ៉ូសាឡឹមជារដ្ឋធានីរបស់ខ្លួន ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា