Event

៥០ម៉ឺនដុល្លារ ពីក្រុមហ៊ុន ជីប ម៉ុង ឧបត្ថម្ភក្នុងព្រឹត្តិការណ៍បាល់ទាត់មិត្តភាពប្បុរសធម៌ ក្រោមមូលបទ «រួមគ្នាដើម្បីសប្បុរសធម៌ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន»

ភ្នំពេញ៖ ក្រុមហ៊ុន ជីប ម៉ុង ដែលជាក្រុមហ៊ុនមេ របស់ ខ្មែរ ប៊ែវើរីជីស និងមានពាណិជ្ជកម្មជាច្រើនផ្សេងទៀត​ ក្នុងវិស័យធំៗនៅកម្ពុជា មានអាយុកាលនៅកម្ពុជា​ ជាង ៤ទសវត្ស បានឧបត្ថម្ភថវិកាសរុប ៥០ ម៉ឺនដុល្លារ ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា តាមរយៈព្រឹត្តិការណ៍​ បាល់ទាត់មិត្តភាពប្បុរសធម៌ ក្រោមមូលបទ «រួមគ្នាដើម្បីសប្បុរសធម៌ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន»។

អ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង បានមានប្រសាសន៍ថា៖ «ក្រុមហ៊ុន ជីប ម៉ុង ចូលរួមនិងគាំទ្រយ៉ាងពេញទំហឹងចំពោះស្មារតី «ខ្មែរ ជួយ ខ្មែរ» ដែលបង្កើតឱ្យមានការជួបជុំ និងរួមគ្នាជាធ្លុងមួយពីគ្រប់ភាគីទាំងអស់ ជាពិសេសផ្តល់ស្នាមញញឹម​ ដល់កុមារកម្ពុជា និងជំរុញឱ្យប្អូនៗងៀកមកចូលរួម​ លេងកីឡា ដើម្បីសុខភាព និងជៀសវាង​ ពីការប្រើប្រាស់គ្រឿងញៀនទាំងអស់គ្នា។» 

អ្នកឧញ៉ា លាង ម៉េង បានបន្តទៀតថា ក្រុមហ៊ុន ជីប ម៉ុង តែងតែចូលរួមជាសកម្ម​ ជាមួយប្រមុខរាជរដ្ឋាភិបាល និងក្នុងការផ្តល់ត្រលប់ទៅសង្គមវិញ​ លើគ្រប់វិស័យ ហើយ ខ្ញុំសង្ឃឹមថា ក្រុមហ៊ុន ជីប ម៉ុង នឹងដើរតួរជានិមិត្តសញ្ញានៃសប្បុរសធម៌ក្នុងសង្គមកម្ពុជា។»

គួបញ្ជាក់ផងដែរថា សន្និសីទសារព័ត៌មាន​ នៅថ្ងៃទី២៧ មេសានេះ ធ្វើឡើងដើម្បីប្រកាសជាផ្លូវការ​ ព្រឹត្តិការណ៍បាល់ទាត់មិត្តភាពសប្បុរសធម៌ ដែលនឹងធ្វើឡើងនៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ ចាប់ពីម៉ោង ២ រសៀលតទៅ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

Most Popular

To Top