ផ្សេងៗ

Barcelona និង Lewandowski ចាប់ផ្តើមបើកការចរចាកុងត្រាថ្មី

Afp

យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាក្លឹប Barcelona កំពុងបើកការចរចាគ្នាជាមួយនឹងកីឡាករខ្សែប្រយុទ្ធ Robert Lewandowski ហើយជុំវិញបញ្ហាកុងត្រាប្រាក់កម្រៃរបស់ខ្លួនសម្រាប់រដូវកាលថ្មីដោយក្នុងនោះជឿជាក់ថា Barcelona កំពុងរៀបចំផែនការថ្មី។

កីឡាករប៉ូឡូញរូបនេះបានផ្ទេរមកចូលរួមក្លឹបពី Bayern Munich កាលពីឆ្នាំ២០២២ក្នុងនាមជាកីឡាករដែលមានតម្លៃខ្លួនខ្ពស់បំផុតម្នាក់របស់ក្លឹបហើយជាលទ្ធផលគាត់អាចស៊ុតបាន២៤គ្រាប់នៅរដូវកាលចុងក្រោយ។កុងត្រារយៈពេល២ឆ្នាំកីឡាកររូបនេះអាច ទទួលបានប្រាក់កម្រៃដល់ទៅ៣០លានផោនក្នុងំួយឆ្នាំប៉ុន្តែជឿជាក់ថា Barcelona ទំនងជានឹងសុំចរចាកាត់បន្ថយប្រាក់កម្រៃនេះសាជាថ្មីជាមួយនឹងកីឡាករ៕

តាមផែនការប្រធានក្លឹបនិងប្រធានផ្នែកកីឡាក្លឹបលោក Deco នឹងត្រូវជួបជាមួយនឹងភ្នាក់ងារកីឡាករលោក Pini Zahavi ដែលគ្រោងនឹងធ្វើដំណើរមកដល់ប្រទេសអេស្បាញនៅសប្តាហ៍ក្រោយដោយសង្ឃឹមថាននឹងអាចបន្តវត្តមានរបស់កីឡាកររូបនេះ ក្នុងនាមជាកីឡាករខ្សែប្រយុទ្ធដ៏សំខាន់របស់ក្លឹបទោះបីជានឹងមានវ័យ៣៦ឆ្នាំទៅហើយក្តីនៅក្នុងឆ្នាំនេះ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top