ព័ត៌មានអន្តរជាតិ

រដ្ឋមន្រ្តីការពារជាតិអង់គ្លេស ប្រឆាំងនឹងការ បញ្ជូនកងទ័ពណាតូ ចូលទៅប្រទេសអ៊ុយក្រែន

AFP

បរទេស៖ រដ្ឋមន្ត្រីក្រសួងការពារជាតិអង់គ្លេស លោក Grant Shapps បាននិយាយថា ការដាក់កងទ័ពរបស់អង់គ្លេស ឬណាតូផ្សេងទៀតនៅលើមូលដ្ឋាន ក្នុងប្រទេសអ៊ុយក្រែន នឹងមិនសមហេតុផលទេ ប៉ុន្តែមានមធ្យោបាយផ្សេងទៀត ក្នុងការជួយទីក្រុងគៀវ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា មន្ត្រីមួយចំនួននៅក្នុងទីក្រុងគៀវ បានស្នើឱ្យបញ្ជូនអតីតយុទ្ធជនយោធា លោកខាងលិច ជាក្រុមហ៊ុនស៊ីវិល ដើម្បីបណ្តុះបណ្តាល ទាហានអ៊ុយក្រែន នៅខាងក្នុងប្រទេស ដើម្បីបង្កើនកងពលតូច ឱ្យបានឆាប់រហ័ស ដើម្បីទូទាត់លើការបាត់បង់សមរភូមិ។

លោក Shapps បាននិយាយកាលពីថ្ងៃពុធ ដោយនិយាយ ទៅកាន់ Telegraph podcast អំពីស្ថានភាពនៅ ក្នុងប្រទេសអ៊ុយក្រែនថា “ខ្ញុំមិនចង់ដើរហួសខ្សែបន្ទាត់នោះ ដែលដាក់ទាហានអង់គ្លេសនៅលើទឹកដីអ៊ុយក្រែនទេ។ ខ្ញុំគិតថាមិនសមហេតុផលដែលត្រូវធ្វើ ប៉ុន្តែអ្វីដែលខ្ញុំគិតគឺសមហេតុផល គឺអាចជំរុញការហ្វឹកហាត់កាន់តែខិតជិត” ។

រដ្ឋមន្រ្តីការពារជាតិ អង់គ្លេសរូបនេះ បន្ថែមថា “ប្រហែលជាមានម៉ូដែលផ្សេងទៀត ដែលយើងអាចមើលបាន មិនមែនជាអ្វី ដែលខ្ញុំចង់និយាយលម្អិត នាពេលបច្ចុប្បន្ននេះទេ» ។

លោកបានចង្អុលបង្ហាញថា ចក្រភពអង់គ្លេស បានបណ្តុះបណ្តាល ទាហានអ៊ុយក្រែន ចំនួន ៦៥.០០០ នាក់ រួចហើយចាប់ តាំងពីឆ្នាំ២០១៤ ដែលភាគច្រើន នៃពួកគេចាប់តាំងពីខែកុម្ភៈឆ្នាំ២០២២ ហើយថាការប្តេជ្ញាចិត្ត របស់ទីក្រុងឡុងដ៍ ចំពោះទីក្រុងគៀវ “ពិតជារឹងមាំ” ៕
ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top