ភ្នំពេញ៖ព្រឹត្តិការណ៍ ការប្រកួតប្រដាល់គុនខ្មែរ TV5 Boxing Knock-Out Serie by K-Cementនាយប់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ អ្នកប្រដាល់ គង់ សំបូរ ក្លិបគុហារព្រហ្មជ័យ និងអ្នកប្រដាល់ សោម វិឆ័យ ក្លិបពន្លឺវិបុលបានកក់កៅអីសម្រាប់វគ្គជម្រុះជុំទី២បានដូចគ្នា ។
អ្នកប្រដាល់គង់ សំបូរ ជួបប្រកួតជាមួយ អ្នកប្រដាល់ចិត្តស្លុយសេក គឹមរួន ក្លិបអង្គរមានជ័យខេត្តសៀមរាប សម្រាប់ជំនួបរវាង អ្នកប្រដាល់ទាំង២រូបនេះពិតជាមានលក្ខណៈតឹងតែងមែន ចំណែកសំបូរ ជាអ្នកប្រដាល់ដែល រហ័សជើងឆ្វេង និងមានមុខជ្រាយណាស់ ចំពោះគឹមរូនជាអ្នកប្រដាល់ដែលមានមុខស្វិតចូលចិត្តវ៉ៃប្ដូរ និងមានកម្លាំងអស្ចារ្យណាស់ ។
សម្រាប់ការប្រកួតលើកនេះសំបូរគេប្រើកណ្ដាប់ ដៃបានយ៉ាងល្អរួមជាមួយនឹងគេខ្ពស់ ជាងគឹមរួនទៀតនោះធ្វើឲ្យការវ៉សចេញ របស់គេមានប្រសិទ្ធិភាព ជាងការវ៉ៃចេញរបស់គឹមរួន ពួកគេប្រកួតគ្នាយ៉ាងតឹងតែងចំនួន៣ទឹកដែលលទ្ធផលចុងក្រោយសំបូរជាអ្នកឈ្នះ ។សំបូរទទួលបានកៅអី សម្រាប់វគ្គជម្រុះជុំទី២ រីឯសេក គឹមរូនខ្តាតចេញេពីការប្រកួតហើយ ។
ដោយឡែក សោម វិឆ័យ បានយកឈ្នះអ្នកប្រដាល់ផាន រះក្លិបតាព្រហ្មមាន ជ័យដោយពិន្ទុដែរ។ក្នុងការប្រកួតដែលមាន ចំនួន៣ទឹកនោះ វិឆ័យបានបង្ហាញពីការ មានប្រៀប លើគូប្រកួតរបស់ខ្លួនតាំង ពីដើមទឹកទី១មកម្ល៉េះ ។ ផានរះ បានប្រើគ្រប់កលល្បិចដើម្បីយកឈ្នះលើគូប្រកួតរបស់ខ្លួន តែវិឆ័យ បានប្ដេជ្ញាចិត្តថា ត្រូវតែឆ្លងឲ្យផុត វគ្គជម្រុំជុំទី១នោះ ក៏គេវាយសន្ធាប់ទៅវិញ ធ្វើឲ្យផានរះវេទនាគ្រាន់បើដែរ។
ទោះបីយ៉ាងណា ក៏បន្ទាប់ពី ប្រកួតចប់ទឹកទី៣ ចៅក្រមបានសម្រេចប្រគល់ ជ័យជំនះឲ្យសោម វិឆ័យ។សោម វិឆ័យប្រជែងបាន កៅអីសម្រាប់ឡើងទៅប្រកួត បន្តវគ្គជម្រុះជុំទី២រីឯផាន រះត្រូវហាល អាវតែត្រឹមវគ្គ ជម្រុះជុំទី១ នេះប៉ុណ្ណោះ ៕ដោយ៖លី ភីលីព