ផ្សេងៗ

NOCC បើកវគ្គសិក្សាសាមគ្គីអូឡាំពិក ស្ដីពីគ្រូបង្វឹកកីឡាតេក្វាន់ដូ WT កម្រិតថ្នាក់ជាតិរយៈពេល ៧ ថ្ងៃ

ភ្នំពេញ៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានការរៀបចំវគ្គសិក្សាសាមគ្គីអូឡាំពិកស្ដីពីគ្រូបង្វឹកកីឡាតេក្វាន់ដូ WT កម្រិតថ្នាក់ជាតិដែលសិក្សារយៈពេល ៧ ថ្ងៃ ដោយចាប់ពីថ្ងៃទី២១រហូតដល់ថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០២៤ នៅសាលប្រជុំគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។

ក្នុងឱកាសពិធីបើកវគ្គគ្រូបង្វឹកកីឡាតេក្វាន់ដូ WT កម្រិតថ្នាក់ជាតិនេះដោយមានការអញ្ជើញពីសំណាក់លោក ឆយ យ៉ុងសុក គ្រូបង្វឹកធំកីឡាតេក្វាន់ដូ WT លោក ហែម សំណាង អាជ្ញាកណ្តាលកម្ពុជាកម្រិតអន្តរជាតិ និងអ្នកគ្រូឧទ្ទេសជនជាតិកូរ៉េខាងត្បូង។

វគ្គគ្រូបង្វឹកកីឡាតេក្វាន់ដូ WTខាងលើកនេះដោយមានសិក្ខាកាមចំនួន ២៥ នាក់មកភ្នំពេញ ខេត្តកណ្តាល សៀមរាប កំពង់ចាម ជាដើម។ វគ្គនេះផ្តោតសំខាន់ទៅលើគ្រូបង្វឹកកីឡាតេក្វាន់ដូ WT ក្នុងការពង្រឹងសមត្ថភាពគ្រូបង្វឹកឲ្យកាន់តែច្បាស់នូវការហ្វឹកហាត់សិស្សតាមក្លិបនៅតាមបណ្តាលខេត្តនានាក្នុងប្រទេសកកម្ពុជា៕ ដោយ៖លី ភីលីព

Most Popular

To Top