ផ្សេងៗ

ក្រុម​ហាម៉ាស់ បើក​ការ​វាយ​ប្រហារ ​ដោយ​គ្រាប់​រ៉ុក្កែត លើ​តំបន់ភាគកណ្ដាល អ៊ីស្រាអែល

VN Express

យេរ៉ូសាឡឹម៖ កងពលតូច Al-Qassam ដែលជាស្លាបប្រដាប់អាវុធរបស់ហាម៉ាស់ បានប្រកាសកាលពីថ្ងៃអាទិត្យថា ខ្លួនបានបាញ់រ៉ុក្កែតជាច្រើនគ្រាប់ឆ្ពោះទៅកាន់ទីក្រុង Tel Aviv ភាគកណ្តាលនៃប្រទេសអ៊ីស្រាអែល ដែលជាការកត់សម្គាល់ការវាយប្រហារបែបនេះជាលើកដំបូងក្នុងរយៈពេលជាច្រើនខែ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ កងពលតូច Al-Qassam បានឲ្យដឹងថា ខ្លួនបានបាញ់គ្រាប់រ៉ុក្កែត ជាការឆ្លើយតបទៅនឹងការសម្លាប់ជនស៊ីវិលរបស់អ៊ីស្រាអែល នៅតំបន់ហ្គាហ្សាស្ទ្រីប។

សំឡេងស៊ីរ៉ែន​បាន​បន្លឺឡើងនៅ​ភាគ​កណ្តាល​អ៊ីស្រាអែល ហើយ​ការ​ផ្ទុះ​ត្រូវ​បាន​ឮ​នៅ​ទីក្រុង Tel Aviv នេះ​បើ​តាម​អ្នក​ឆ្លើយ​ឆ្លង​ព័ត៌មាន​ស៊ីនហួរ​បាន​រាយការណ៍។

ការ​ផ្ទុះ​ខ្លាំង​ក៏​ត្រូវ​បាន​គេ​រាយការណ៍​នៅ​ក្នុង​ទីក្រុង​ផ្សេង​ទៀត​របស់​អ៊ីស្រាអែល។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា គ្រាប់ផ្លោងចេញពីគ្រាប់រ៉ុក្កែតបានវាយប្រហារទៅលើរថយន្តមួយនៅក្នុងទីក្រុង Herzliya របស់ប្រទេសអ៊ីស្រាអែល ដោយមិនបណ្តាលឲ្យមានអ្នករងរបួសនោះទេ។

កងកម្លាំងការពារអ៊ីស្រាអែល បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កាំជ្រួចចំនួនប្រាំបីត្រូវបានគេកំណត់អត្តសញ្ញាណបានឆ្លងកាត់ពីទីក្រុងហ្គាហ្សា ភាគខាងត្បូងបំផុតនៃទីក្រុងរ៉ាហ្វា ចូលទៅក្នុងទឹកដីអ៊ីស្រាអែល ដោយគ្រាប់ទាំងនោះមួយចំនួនត្រូវបានស្ទាក់ចាប់ដោយប្រព័ន្ធការពាររបស់ IDF៕ ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top