ផ្សេងៗ

Carvajal និង Vinicius រកបានម្នាក់មួយគ្រាប់ជួយក្លឹបលើកពាន Champions League

Afp

Real Madrid នៅតែបន្តកំណត់ត្រាជាម្ចាស់ជើងឯកពានរង្វាន់ធំបំផុតនៅអឺរ៉ុប Champions League បន្ថែមទៀតនៅរដូវកាលបន្ទាប់ពីបានយកឈ្នះក្រុមអាល្លឺម៉ង់ Dortmund ក្នុងលទ្ធផល២ទល់នឹង០យប់មិញរួចមក។

ក្រុមរបស់លោក Carlo Ancelotti បានធ្វើដំណើរទៅដល់កីឡាដ្ឋាន Wembley ទាំងមានទំនុកចិត្តនិងក្នុងនាមជាក្រុមដែលមានបទពិសោធខ្លាំងបំផុតក្នុងការប្រកួតផ្តាច់ព្រ័ត្រពានរង្វាន់មួយនេះ។

២គ្រាប់របស់កីឡាករ Carvajal និង Vinicius នៅចុងតង់នៃការប្រកួតគឺសមល្មមឲ្យក្រុមយកលើកពានរង្វាន់នេះទោះបីជា Dortmund បានធ្វើការព្យាយាមវាយសម្រុកយ៉ាងខ្លាំងតាំងពីតង់ទី១រហូតមកក្តីប៉ុន្តែមិនសូវមានសំណាងនោះឡើយ។

គួរឲ្យដឹងដែរថានេះគឺជាពានរង្វាន់ Champions League លើកទី១៥ហើយរបស់ក្លឹប Real Madrid ចាប់តាំងពីក្លឹបត្រូវបានបង្កើតឡើង៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top