កីឡា

Barcelona បន្តជួបវិបត្តិហិរញ្ញវត្ថុ ដោយកីឡាករ៩នាក់ មិនទាន់បានចុះឈ្មោះនៅឡើយ

AFP

យោងតាមការចេញផ្សាយ របស់ The Goal នៅថ្ងៃនេះបានឲ្យដឹងថាក្លឹប Barcelona ហាក់ដូចជាមិនទាន់ មានភាពធូរស្រាលនៅឡើយទេ ចំពោះមុខវិបត្តិហិរញ្ញវត្ថុ ដោយក្នុងនោះកីឡាករជាច្រើននាក់ នៅមិនទាន់អាចចុះឈ្មោះ ក្នុងបញ្ជីកីឡាករជាផ្លូវការ របស់ក្លឹបនៅឡើយទេ។

ប្រភពដដែលបានសរសេរទៀតថា ក្លឹបចាំបាច់នៅពេលនេះ ត្រូវតែប្រមូលលុយឲ្យ បានយ៉ាងហោចណាស់១១០ផោន នៅត្រឹមចុងខែមិថុនានេះឬ បើមិនដូច្នេះពួកគេនឹងត្រូវជួបបញ្ហាលំបាក ក្នុងការចុះឈ្មោះកីឡាករថ្មីៗ នៅរដូវក្តៅនេះជាមិនខាន ដែលនេះហើយជាមូលហេតុក្លឹប កំពុងព្យាយាមស្វែងរកវិនិយោគ បន្ថែមនិងកុងត្រាផ្សព្វផ្សាយដូចជា Nike ជាដើមមកធ្វើការជាមួយគ្នា។

គួរឲ្យដឹងដែរថា កីឡាករចំនួន៩នាក់ ហើយដែលក្លឹបមិនទាន់មានលទ្ធភាព ក្នុងការចុះបញ្ជីចូលទៅក្នុងក្លឹបហើយជឿជាក់ នឹងបន្តជួបបញ្ហាកាន់តែធ្ងន់ធ្ងរ ប្រសិនបើមិនអាចប្រមូលលុយ បានគ្រប់គ្រាន់និងក្នុងពេល ដែលរដូវកាលថ្មីមកដល់កីឡាករ ដែលធ្លាប់ខ្ចីជើងទៅក្លឹបផ្សេង នឹងត្រូវវិលត្រឡប់មកវីញ ដែលក្នុងនោះរួមមានទាំង Fati, Garcia, Lenglet និង Dest ជាដើម៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top