វ៉ាស៊ីនតោន៖ កីឡាការិនីបាល់ទាត់ Megan Rapinoe និង Carli Lloyd ស្ថិតក្នុងចំណោមកីឡាករ ១៨ នាក់មកពីសហរដ្ឋអាមេរិកកាលពីឆ្នាំមុន និងក្រុមបាល់ទាត់ជើងឯកនារីពិភពលោក បានដាក់ឈ្មោះចូលរួមក្នុងព្រឹត្តិការណ៍អូឡាំពិក ទីក្រុងតូក្យូឆ្នាំនេះហើយយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។
ការប្រកួតជម្រុះប្រចាំតំបន់របស់ CONCACAF ដែលមាន ៨ ប្រទេស (ខាងជើងអាមេរិកកណ្តាល និងការ៉ាបៀន) នឹងត្រូវចាប់ផ្តើមពីថ្ងៃទី ២៨ ខែមករាដល់ថ្ងៃទី ៩ ខែកុម្ភៈនៅរដ្ឋតិចសាស់ និងកាលីហ្វ័រញ៉ា។ ចំណែកក្រុមកីឡាការិនីសហរដ្ឋអាមេរិកសម្រាប់ ព្រឹត្តិការណ៍អូឡាំពិកជាប់ៗគ្នាលើកទី ៧ សម្រាប់ថ្ងៃទី ២៨ ខែមករានឹងប៉ះ ប្រទេសហៃទីនៅហ៊ូស្តុន ហើយក៏ត្រូវជួបប៉ាណា ម៉ានិងកូស្តារីកាក្នុងការប្រកួតវគ្គចែកពូលផងដែរ ។
ក្រុមជាប់ចំណាត់ថ្នាក់កំពូល២រូប នៅក្នុងព្រឹត្តិការណ៍នេះនឹងរកបានចំណាត់ថ្នាក់ នៅប្រទេសជប៉ុន នឹងត្រូវធ្វើការប្រកួត វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅថ្ងៃទី ៧ ខែកុម្ភៈក្នុងទីក្រុងឡូសអង់ចាឡែស ។ សហរដ្ឋអាមេរិកមិនដែរចាញ់ការប្រកួត ក្នុងវគ្គជម្រុះអូឡាំពិកទេ ប៉ុន្តែលទ្ធផលទី៥ ទទួលបានការខកចិត្ត នៅទីក្រុងរីអូកាលពីឆ្នាំ ២០១៦ បន្ទាប់ពីឈ្នះមេដាយមាសនៅឆ្នាំ ១៩៩៦, ២០០៤, ២០០៨ និង ២០១២ និងប្រាក់នៅឆ្នាំ ២០០០ ។
នេះនឹងក្លាយជាការប្រកួតធំដំបូងគេបង្អស់ សម្រាប់សហរដ្ឋអាមេរិក ចំពោះកីឡាការិនីក្រោមការដឹកនាំ របស់គ្រូបង្វឹកថ្មីគឺលោក Vlatko Andonovski កាន់តំណែងកាលពីខែតុលាមុន ក្រោយពីលោកស្រី Jill Ellis បានលាឈប់ពីតំណែង បន្ទាប់ពីទទួលបានជ័យជម្នះក្នុងព្រឹត្តិការណ៍ World Cup ជាលើកទី ២ ជាប់ៗគ្នា៕ ដោយ៖លី ភីលីព