ព្រឹត្តិការណ៍

អ៊ីរ៉ង់ គំរាមចាកចេញពីសន្ធិសញ្ញា NPT ប្រសិនបើ ករណីនុយក្លេអ៊ែរ ត្រូវបានបញ្ជូនទៅ UNSC

តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Mohammad Javad Zarif បានឲ្យដឹងនៅថ្ងៃចន្ទនេះថា សាធារណរដ្ឋអ៊ីស្លាម នឹងចាកចេញពីសន្ធិសញ្ញាមិនរីកសាយអាវុធនុយក្លេអ៊ែរ NPT ក្នុងករណីដែលនុយក្លេអ៊ែររបស់ប្រទេសត្រូវបានបញ្ជូនទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ UNSC។

ទីភ្នាក់ងារសារព័ត៌មាន IRNA បានចុះផ្សាយថា“ ប្រសិនបើអឺរ៉ុប បន្តឥរិយាបទមិនសមហេតុផលឬបញ្ជូនឯកសារនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ អ៊ីរ៉ង់នឹងចាកចេញពីសន្ធិសញ្ញា NPT”៕ ដោយ ឈូក បូរ៉ា

Most Popular

To Top