មូស្គូ៖ ប្រភពពីផ្នែកកិច្ចសហប្រតិបត្តិការ ការពារជាតិបាននិយាយថា ប្រទេសរុស្ស៊ីនិងស៊ែប៊ី បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងមួយ លើប្រព័ន្ធប្រដាប់អាវុធ ដែលបង្កើតឡើងដោយប្រព័ន្ធមីស៊ីល Pantsir-S1 ចំនួន ៦ គ្រឿង ហើយនឹងផ្តល់ជូននៅឆ្នាំនេះ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែក តាមប្រភពបាននិយាយថា “ កិច្ចព្រមព្រៀងសម្រាប់អាវុធការពារនេះ មួយត្រូវបានចុះហត្ថលេខាកាលពីឆ្នាំមុន។ ការងារនេះកំពុងដំណើរការហើយនឹងត្រូវបញ្ចប់នៅឆ្នាំ ២០២០” ។
ប្រធានាធិបតីស៊ែប៊ី លោក Aleksandar Vucic បានលើកឡើងអំពីការទិញ ប្រព័ន្ធមួយនៅចុងខែតុលា។
ប្រព័ន្ធមីស៊ីលបាញ់ការពារ អាកាស ប្រភេទ Pantsir-S1 ដែលត្រូវបានកំណត់ថា SA-22 Greyhound ដោយអង្គការសន្ធិសញ្ញា អាត្លង់ទិកខាងជើងត្រូវបាន រចនាឡើងដើម្បីការពារ វត្ថុយោធានិងឧស្សាហកម្មសំខាន់ៗ ពីការគំរាមកំហែង ពីអាកាសផ្សេងៗ។
បច្ចុប្បន្ន Pantsir-S1 កំពុងត្រូវបាននាំចេញ ទៅកាន់ ប្រទេសជាច្រើនរួមមានស៊ែប៊ី វៀតណាម ស៊ីរី ហ្ស៊កដានី អ៊ីរ៉ង់ អ៊ីរ៉ាក់និងអារ៉ាប់រួម៕ប្រែសម្រួលៈ ណៃ តុលា