Event

ស្គាល់អត្តសញ្ញាណហើយ! អ្នកឈ្នះរង្វាន់​រថយន្តទំនើបទី២ ពីក្រវិលកំប៉ុង ស្រាបៀរ កម្ពុជា រស់នៅក្នុងខណ្ឌសែនសុខ

ភ្នំពេញ៖ បន្ទាប់ពីបង្ហាញមុខ ជាមួយក្រវិលកំប៉ុង ស្រាបៀរ កម្ពុជា ដែលមានរង្វាន់​រថយន្តទំនើប Porsche លើបណ្តាញសង្គមហ្វេសប៊ុក រយៈពេល២ថ្ងៃចុងក្រោយនេះ ឥឡូវ ក្រុមការងារក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានផ្តល់ព័ត៌មាន ច្បាស់ការហើយថា អ្នកឈ្នះរង្វាន់ រថយន្តទំនើបទី២នេះ មានឈ្មោះថា ពុំ ឆុង ភេទប្រុស អាយុ៣៧ឆ្នាំ ទីកន្លែងកំណើត នៅស្រុកមេសាង ខេត្តព្រៃវែង និងមានទីលំនៅបច្ចុប្បន្ន ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ។

លោក ពុំ ឆុង មានមុខរបរជាឈ្មួញលក់ដូរ អចលនទ្រព្យ និងជាអតិថិជនម្នាក់ ដែលតែងគាំទ្រពិសា ស្រាបៀរ កម្ពុជា រាល់ពេលមានកម្មវិធី ជួបជុំផ្សេងៗ។

លោករៀបរាប់ដំណើរដើមទង នៃការឈ្នះរង្វាន់នេះថា៖ «ខ្ញុំបានទិញស្រាបៀរ កម្ពុជា ចំនួន៦កំប៉ុង មកហូបពេលញុំាបាយថ្ងៃត្រង់ធម្មតា ស្រាប់តែគាស់កំប៉ុងទី២ មកឃើញរូបឡាននេះ ទើបដឹងថា ខ្លួនឯងមានសំណាង បានរង្វាន់ឡានទំនើប Porsche ដូចការផ្សព្វផ្សាយ របស់ក្រុមហ៊ុន ស្រាបៀរ កម្ពុជា ពិតមែន»។

លោកបន្ថែមថា៖ «គ្រាន់តែគាស់ឆាច់ឃើញរូបឡាន ខ្ញុំក៏លាន់មាត់ស្រែកប្រាប់ ប្រពន្ធខ្ញុំថា ឯងអើយ! ត្រូវឡានហើយ! ពេលនោះប្រពន្ធខ្ញុំ គេញ៉ាកថាមិនជឿទេ ដល់តែខ្ញុំយកក្រវិលកំប៉ុង ឱ្យមើល បានហ៊ោទាំងអស់គ្នាតែម្តង»។

លោកឧកញ្ញ៉ា លាង ពៅ អគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានមានប្រសាសន៍ថា៖ «វាពិតជាគួរឲ្យភ្ញាក់ផ្អើលណាស់សម្រាប់ខ្ញុំ ពេលដែលទទួលបាន​ព័ត៌មាននេះពីក្រុមការងារ ព្រោះអ្នកឈ្នះរង្វាន់ រថយន្តទំនើបទី២ ចៃដន្យគាស់ត្រូវចំថ្ងៃ ដែលយើងកំពុងមមាញឹក ធ្វើការប្រគល់រង្វាន់រថយន្តទំនើបនេះ ទៅអ្នកឈ្នះដំបូងគេតែម្តង ដូច្នេះហើយខ្ញុំមានតែ សូមចូលរួមសាទរ ហើយយើងនឹងរៀបចំកម្មវិធី ប្រគល់រថយន្តឲ្យអ្នកឈ្នះទី២នេះ ក្នុងពេលឆាប់ៗខាងមុខនេះ»៕​ ពិសាដោយការទទួលខុសត្រូវ!

Most Popular

To Top