កីឡា

អេស៉្បាញ ប៉ះបារាំង វគ្គក្រុមពាក់កណ្តាល ផ្តាច់ព្រ័ត្រ នៃពាន Euro 2024 នៅអាល្លឺម៉ង់នាយប់ថ្ងៃទី៩

AFP

អាល្លឺម៉ង់ ៖ នាយប់នាថ្ងៃទី ៩ ខែកក្កដា ឆ្នាំ២០២៤ ក្រុមបាល់ទាត់ជម្រើសជាតិ អេស៉្បាញ នឹងជួបជាមួយ ក្រុមបាល់ទាត់ជម្រើសជាតិ បារាំង សម្រាប់ការប្រកួតវគ្គ ពាក់កណ្តាលផ្តាច់ព្រ័ត្រ នៃព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់ ពានរង្វាន់ជើងឯកអឺរ៉ុបរដូវក្តៅ ២០២៤ “Euro 2024 ” នៅប្រទេសអាល្លឺម៉ង់ ។

ការប្រកួតវគ្គ ៨ ក្រុមចុងក្រោយ ក្រុមបាល់ទាត់ជម្រើសជាតិអេស៉្បាញ ទម្លាក់ម្ចាស់ផ្ទះអាល្លឺម៉ង់ ក្នុងលទ្ធផល ២ទល់នឹង ១ ញក្រុមបាល់ទាត់ជម្រើសជាតិ បារាំងបានទម្លាក់ក្រុមបាល់ទាត់ជម្រើសជាតិ ព័រទុយហ្គាល់ ដោយគ្រាប់ប៉េណាល់ទី ក្នុងលទ្ធផល ៥ទល់នឹង ៣ ។

សម្រាប់ការប្រកួតយប់ស្អែក រវាងក្រុមបាល់ទាត់ជម្រើសជាតិ អេស៉្បាញ និង ក្រុមបាល់ទាត់ជម្រើសជាតិ បារាំង ជាការប្រកួតពិសេស ដែលអ្នកគាំទ្រនៅទូទាំងពិភពលោកចង់ដឹងថា ទាំងក្រុម ២ ក្រុមណាមានសិទ្ធិឡើង ទៅវគ្គផ្តាច់ព្រ័ត្រដណ្តើមជើងឯកប្រចាំឆ្នាំ២០២៤ ៕
ដោយ៖លី ភីលីព

Most Popular

To Top