កីឡា

មើល​ការ​ទស្សន៍ទាយ ​រវាង​បារាំង និង​អេស្ប៉ាញ ថា​ក្រុម​ណា ​នឹង​ឡើង​ទៅ​​វគ្គ​ផ្ដាច់​ព្រ័ត្រ​!

ក្រុម​មាន់​គក​បារាំង និង​អេស្ប៉ាញ នឹង​ធ្វើ​កា​រ​ប្រកួត​​នា​យប់​នេះ ​ក្នុ​ង​ជំនួប​​​​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ ​​​នា​ម៉ោង​២​​រំលង​អាធ្រាត្រ​ថ្ងៃ​ទី​៩ ឈាន​ចូល​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ២០២៤ ​ក្នុង​ព្រឹត្តិការណ៍ EURO 2024 ដែល​ធ្វើ​ឡើង​នៅ​ប្រទេស​អាល្លឺម៉ង់​ ។ ក្នុង​ជំនួប​ដ៏​​ធំ​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ​ក្រុម​ទាំង​ពីរ​សុទ្ធ​តែ​ខ្លាំង​ដូចគ្នា និង​មាន​ឱកាស​ឡើង​ដូច​គ្នា​​គ្រាន់​តែ​​ការ​ទស្សន៍ទាយ​ផ្អែក​ទៅ​ តាម​ការ​​មើល​ពី​ទម្រង់​លេង​និង​ជើង​កីឡាករ​។

​បារាំង ​ជា​ក្រុម​លេង​ប្រយ័ត្ន និង​មាន​ភាព​ប៉ិន​ប្រសព្វ ​ក្នុង​ការ​បិទ​ជាក់​ស្ដែង​៥​ប្រកួត​កន្លង​មក ​ពួក​គេ​លេង​មិន​សូវ​ផ្ដោត​លើ​ការ​សម្រុក​ទេ ​​​ដោយ​រក​បាន​ត្រឹម​តែ​៣​គ្រាប់​ប៉ុណ្ណោះ​ក្នុង​ចំណោម​៥​ប្រកួត​ក្នុង​នោះ​ប៉េណាល់ទី​១​គ្រាប់ និង​ការ​ធ្វើ​​ឲ្យ​ចូល​ទី​ខ្លួនឯង​របស់​ដៃ​គូ​២​គ្រាប់​ ទៅ​ហើយ​ក្នុង​ចំណោម​ការ​ឈ្នះ​៣​ប្រកួត​ដោយ​លទ្ធផល​១-០ បី​ប្រកួត​។ យ៉ាង​ណា​បើ​និយាយ​ពី​ជើង​កីឡាករ​ពួក​គេ​គ្មាន​បញ្ហា​​អី​ទេ​ ពោល​មិន​ថា Kylian Mbappe ដែល​មាន​របួស​បាក់​ខ្ទង់​ច្រមុះ​កាល​ប្រកួត​ជា​មួយ​អូទ្រីស​ និង​បាន​ប៉ះ​ទង្គិច​ម្ដង​​ទៀត ​ពេល​​លេង​ជា​​មួយ​​ព័រទុយហ្គាល់​នោះ​ក៏​​នៅ​តែ​អាច​លេង​បាន​​ ​​ហើយ​ ​Marcus Thuram ​និង Ferland Mendy ​សុទ្ធ​តែ​របួស​ស្រាល​ៗ​ ។​​​ ​

​ដោយ​ឡែក​​សម្រាប់​ក្រុម​ជម្រើស​ជាតិ ​អេស្ប៉ាញ​វិញ​ពួក​គេ​រក​បាន​គ្រាប់​ស៊ុត​ច្រើន​ៗ ​ស្ទើរ​តែ​គ្រប់​ប្រកួត​​ក្នុង​ចំណោម​ការ ​ប្រកួត​៥​លើ​ក​របស់​គេ​តាំង​ពី​វគ្គ​ជម្រុះ​តាម​ពូល​​ពួក​គេ​ឈ្នះ​ទាំង​អស់​មិន​មាន​ស្មើ ឬ​ឈាន​ចូល​ដល់​វគ្គ​ប៉េណាល់ទី​ឡើយ​ ។ ​​បើ​ទោះ​ជា​ការ​ប្រកួត​៥​លើក​កន្លង​មក​ពួក​គេ​សុទ្ធ​តែ​ឈ្នះ​ ប៉ុន្តែ​​នា​ប្រកួត​នេះ​ពួក​គេ​មាន​ចំណុច​ព្រួយបារម្ភ​ខ្លះ​ដែរ​គឺ​កីឡាករ​៣​រូប​មិន​បាន​ចូល​លេង​គឺ Dani Carvajal និង​ខ្សែការពារ Robin Le Normand សុទ្ធ​តែ​មិន​បាន​ចូលលេង​ដោយ​សារ​ជាប់​ពិន័យ ខណៈ​ដែល​ Pedri ក៏​មាន​បញ្ហា​របួស​សរសៃពួរ​​​​ ។
​​បើ​និយាយ​បី​ប្រវត្តិ​ប៉ះ​គ្នា​វិញ​ ក្រុម​​ទាំង​ពីរ​​មាន​ឈ្នះ​ទៅ​ឈ្នះ​មក​ ប៉ុន្តែ​ការ​ប៉ះ​គ្នា​៣​លើក​​ចុង​ក្រោយ ​គឺ​បារាំង​គេ​ធ្វើ​បាន​ល្អ​ជាង​គឺ​ឈ្នះ​២​លើក​ខណៈ​អេស្ប៉ាញ​ឈ្នះ​១​លើក​ ។

គូ​នេះ​ត្រូវ​បាន​ក្រុម​ការងារ​ព្យាករ​ថា សម្រាប់​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ​និង​ប្រើ​១១​​នាក់​លេង​យប់​នេះ​គឺ Simon, Navas, Nacho, Laporte, Cucurella; Olmo, Rodri, Ruiz: Yamal, Morata​ និង​ Williams

ចំណែក​បារាំង​គេ​នឹង​ប្រើ​១១​នាក់​​នេះ​គឺ​ Maignan; Kounde, Saliba, Upamecano, Hernandez; Kante, Tchouameni, Rabiot; Griezmann; Kolo Muani និង Mbappe

ព្យាករ​ចប់​៩០​នាទី​ស្មើ​ (អេស្ប៉ាញ​ស៊ី​១​-០ នៅ​ម៉ោង​បន្ថែម​១៥​នាទី​ពីរ​ដង​) ​​

Most Popular

To Top