កីឡា

Lamine Yamal ៖ ចង់​ប្រៀបធៀប​ខ្ញុំ ​ជា​មួយ​អ្នក​ណា​ក៏​បាន ​តែ​សូម​កុំ​ប្រៀបធៀប​ខ្ញុំ ​ជា​មួយ​ម្នាក់​នេះ​អី

Lamine Yamal ជា​កូន​សោ​ដ៏​សំខាន់ ​នា​ពេល​បច្ចុប្បន្ន​ របស់​ក្រុម​ជម្រើស​ជាតិ​​អេស្ប៉ាញ និង​ជា​​​អ្នក​ដែល​បង្កើត​ឱកាស ​ដែល​មិន​អាច​ខ្វះ​​បាន​របស់ Barcelona ផងដែរ​។ ក្នុង​បទ​សម្ភាសន៍​ជា​មួ​យ​អ្នក​សារព័ត៌មាន​ ខ្សែ​បម្រើ​វ័យ​១៦​ឆ្នាំ​ម្នាក់​នេះ ​ត្រូវ​បាន​គេ​ប្រៀបធៀប​ខ្លួន​ទៅ​​ Lion Messi ។

​បន្ទាប់​ពី​បាន​​ឮ​សំនួរ ​​ដែល​គេ​បាន​ប្រៀបធៀប​ខ្លួន​ទៅ​ហ្នឹង Messi ​កីឡាករ​ម្នាក់​នេះ​បាន​ឆ្លើយ​​​ថា «​ក្នុង​បាល់ទាត់គ្រប់គ្នា​ ចូលចិត្ត​តែ​ប្រៀបធៀប​អ្នក​នេះ​​អ្នក​នោះ ប៉ុន្តែ​ចង់​ប្រៀបធៀប​ខ្ញុំ ​ជាមួយ​អ្នក​ណា​ក៏​បាន​សូម​តែ​​​ម្នាក់​នេះ ​កុំ​ប្រៀប​ធៀប​ជាមួយ​គាត់​អី​ (Messi ) គាត់​ជា​ Idol របស់​ខ្ញុំ និង​​ជា​ Idol ជារៀង​រហូត​។ គាត់​ជា​មនុស្ស​ពិសេស​ក្នុង​ចិត្ត​របស់​ខ្ញុំ និង​ជា​មនុស្ស​ពិសេស​ក្នុង​លោក»។​

​កីឡាករ​ដដែល​បន្ថែម​ថា «​បាទ​ខ្ញុំ​ពិត​ជា​ចាត់ទុក Messi ជា​មនុស្ស​ពិសេស​ជាង​គេ ​ក្នុង​លោក​បើ​និយាយ​ពី​បាល់ទាត់ ហើយ​ជា​​មនុស្ស​ដ៏​អច្ចារ្យ​ផងដែរ​ ប៉ុន្តែ​បើ​សួរ​ខ្ញុំ​ថា ខ្ញុំ​ចូលចិត្ត​ Style របស់​​អ្នក​ណា! ពិត​ណាស់​គឺ​ Neymar ជា​​រៀមច្បង ​ដែល​ខ្ញុំ​ចូលចិត្ត ​របៀប​លេង​របស់​គាត់​» ។

​Lamine Yamal ​ជា​យុវជន​ឆ្នើម​របស់​ អេស្ប៉ាញ នា​ពេល​បច្ចុប្បន្ន​ ​ហើយ​គេ​​កំពុង​តែ​លេង​ឲ្យ​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ​​ក្នុង​ព្រឹត្តិការណ៍ EURO 2024 ដែល​បាន​ជួយ​ឲ្យ​ក្រុម​របស់​ខ្លួន​​ឡើង​ មក​ដល់​វគ្គ​​​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ ។ គិត​ចាប់​ពី​វគ្គ​ជម្រុះ ​តាម​ពូល​មក​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ក្នុង​ព្រឹត្តិការណ៍​ដែល​កំពុង​ធ្វើ​ឡើង​នៅ​ប្រទេស​អាល្លឺម៉ង់​មួយ​នេះ ​​គេ​ចូល​លេង​បាន​៥​ប្រកួត​​ដោយ​​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម ​រក​បាន​គ្រាប់​បាល់​ចំនួន​​៣លើក​​ផង​ដែរ ​៕

Most Popular

To Top