ព័ត៌មានអន្តរជាតិ

តារាសម្ដែងនាង Liu Yifei ត្រូវបានទស្សនិកជន ឃើញទទួលទានអាហារ ជាមួយឪពុកធម៌ ជាមហាសេដ្ឋីហិរញ្ញវត្ថុ លោក Chen Jinfei

ចិន៖ប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកបានរាយការណ៍ថា តារាសម្តែងជនជាតិ អាមេរិកដើមកំណើតចិន នាង Liu Yifei និងឪពុកធម៌របស់នាង លោក Chen Jinfei នាយកប្រតិបត្តិ នៃក្រុមហ៊ុន Beijing Tongchan Investment Group ត្រូវបានអ្នកគាំទ្រ និងទស្សនិកជននាងប្រទះឃើញទទួលទានអាហារ ជាមួយគ្នានៅភោជនីយដ្ឋានមួយកន្លែង ។

យោងតាម 163 Liu បានប្រាប់ឲ្យដឹងថា នាងបានស្លៀកពាក់រ៉ូបផ្កាយ៉ាង សាមញ្ញជាមួយនឹងសក់ចុះក្រោម ពាក់វ៉ែនតា និងការតុបតែងមុខធម្មតា សម្រាប់អាហារពេលល្ងាច របស់នាងជាមួយលោក Chen កាលពីថ្ងៃសុក្រ។ អ្នកទាំង ២ ត្រូវបានគេសង្កេតឃើញចាកចេញពីភោជនីយដ្ឋានមួយ ខណៈអ្នកទំាង២នាក់កំពុងជជែកគ្នាលេងយ៉ាងសប្បាយរីករាយ ។

ពេលចេញពីកន្លែងទីនោះ នាង Liu និងលោក Chen បានបន្តការសន្ទនាពេលកំពុងរង់ ចាំឡានរបស់ពួកគេ។ សកម្មភាពរបស់ពួកគេមើលទៅមានលក្ខណៈធម្មជាតិ ហើយត្រូវបានប្រព័ន្ធផ្សព្វផ្សាយពណ៌នាថា ស្រដៀងទៅនឹងឪពុក និងកូនស្រី។

បច្ចុប្បន្ននេះ នាងជានាយកប្រតិបត្តិនៃទីភ្នាក់ងារគ្រប់គ្រងរបស់ Liu Hongxingwu Entertainment និងកាន់កាប់ភាគហ៊ុន ៩០ភាគរយរបស់ក្រុមហ៊ុន ។ នាង Liu ជាសិល្បការិនីតែមួយគត់ដែលគ្រប់គ្រងដោយក្រុមហ៊ុន។ រឿងភាគទូរទស្សន៍ចុង ក្រោយរបស់នាង “The Tale of Rose” ដែលចាក់ បញ្ចាំងនៅថ្ងៃទី ៨ ខែមិថុនា និងទទួលបានប្រជា ប្រិយភាព យ៉ាងឆាប់រហ័ស ៕

Most Popular

To Top