កីឡា

ក្រុមអេស៉្បាញ ទម្លាក់ក្រុមបារាំង នៅវគ្គក្រុមពាក់កណ្តាល ផ្តាច់ព្រ័ត្រនៃពាន Euro 2024 នៅអាល្លឺម៉ង់ កាលពីយប់មិញ

AFP

អាល្លឺម៉ង់ ៖ នាយប់នាថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០២៤ ក្រុមបាល់ទាត់ ជម្រើសជាតិ អេស៉្បាញបានធ្វើឲ្យ ក្រុមបាល់ទាត់ ជម្រើសជាតិ បារាំង ចាញ់ទាំងមិនអស់ចិត្ត សម្រាប់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៃព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់ ពានរង្វាន់ជើងឯកអឺរ៉ុបរដូវក្តៅ ២០២៤ “Euro 2024 ” នៅប្រទេសអាល្លឺម៉ង់ ។

ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រុមបាល់ទាត់ជម្រើសជាតិអេស៉្បាញនៅតែបានល្អដដែល ដោយទម្លាក់ ក្រុមបាល់ទាត់ជម្រើសជាតិ បារាំង ក្នុងលទ្ធផល ២ ទល់នឹង១ ដូចដែលបានទម្លាក់ទម្លាក់ម្ចាស់ផ្ទះអាល្លឺម៉ង់ ក្នុងលទ្ធផល ២ទល់នឹង ១ ដូចគ្នា ក្រុមបាល់ទាត់ ជម្រើសជាតិ អេស៉្បាញបន្តដំណើរទៅវគ្គផ្តាច់ព្រ័ត្រ ដណ្តើមជើងឯក នៃព្រឹត្តិការណ៍ការប្រកួត កីឡាបាល់ទាត់ពានរង្វាន់ ជើងឯកអឺរ៉ុបរដូវក្តៅ ២០២៤ “Euro 2024 ” ៕

Most Popular

To Top