សិល្បៈ និង កម្សាន្ត

កត្តា២ចំណុច ធ្វើឱ្យការលែងលះរបស់ Angelina Jolie និង Brad Pitt អូសបន្លាយ ដល់ទៅ៨ឆ្នាំនៅមិនទាន់ចប់

ជាការពិតណាស់តារាសម្ដែងសហរដ្ឋអាមេរិក Angelina Jolie បានដាក់ពាក្យសុំលែងលះពី Brad Pitt ក្នុងឆ្នាំ ២០១៦ តែដោយសារបញ្ហាក្ដីក្ដាំង បានអូសបន្លាយ រហូតដល់ឆ្នាំ២០២៤ ពោលគឺ៨ឆ្នាំហើយ នៅមិនទាន់ដាច់សម្រេចមួយ រយភាគរយនៅឡើយទេ។

Brad Pitt និង Angelina Jolie ក្លាយជាប្ដីប្រពន្ធ ដែលបានលែងលះគ្នា ចំណាយពេលយូរខ្លាំងបំផុត មិនធ្លាប់មានក្នុងខ្សែស្រឡាយ អ្នកសិល្បៈសហរដ្ឋអាមេរិក។ ថ្វីត្បិតថាទំនាក់ទំនងបានកាត់ផ្ដាច់ លែងជាប្ដីប្រពន្ធហើយ Pitt មានអ្នកស្អំបេះដូងថ្មី ហើយក៏ដោយ បញ្ហានៅតាមលងអ្នកទាំងពីរ នៅក្នុងប្រពន្ធច្បាប់ រហូតដល់ពេលបច្ចុប្បន្ន។

រហូតមកដល់ពេលបច្ចុប្បន្ននេះ ប្រភពមួយបាននិយាយថា “រឿងរ៉ាវដែលអូសបន្លាយពេលយូរដល់ថ្នាក់នេះគឺរឿង Angelina ប្ដឹងបកទៅ Pitt អំពី ការចោទប្រកាន់រំលោភបំពានលើនាង” ។ ប្រភពបន្តថា៖ «វាតានតឹងខ្លាំងណាស់ សម្រាប់គាត់ដែលត្រូវការពារម្តងហើយម្តងទៀត។ “ហើយដោយសារអ្វីៗ ហាក់ដូចជាមិនផ្លាស់ប្តូរ គាត់កំពុងព្យាយាមបន្តដំណើរ ជីវិតរបស់គាត់ និងដោះស្រាយបញ្ហាស្របទៅជាមួយគ្នា”។

Pitt និង Jolie បន្តមានជម្លោះ ក្នុងការប្រយុទ្ធផ្លូវដោយសារកន្លែង ផលិតស្រាទំពាំងបាយជូរ នៅបារាំងដែលពួកគេធ្លាប់មានជាមួយគ្នា ។ Pitt បានប្តឹង Jolie ពីបទលក់ភាគហ៊ុន របស់នាងនៅ ក្នុងក្រុមហ៊ុនដោយអះអាងថា នាងបានធ្វើដូច្នេះដោយគ្មានការយល់ព្រមពីគាត់ និងបានប្រឆាំង នឹងកិច្ចព្រមព្រៀង ដែលពួកគេបានចោទប្រកាន់។

មេធាវីរបស់ Jolie ក្នុងសំណុំរឿងស្រាទំពាំងបាយជូរ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីខែឧសភាថា នាង “ទន្ទឹងរង់ចាំចុងបញ្ចប់នៃវិវាទនេះ ជាមួយនឹងបកស្រាយរឿងរ៉ាវមិនពិត ដែលបន្តធ្វើឱ្យប៉ះពាល់ដល់គ្រួសារ”។

រម្លឹកផងដែរថាមានបន្ទុកកូនចំនួន ៦ នាក់រួមមាន៖ Maddox អាយុ ២២ ឆ្នាំ Zahara អាយុ ១៩ ឆ្នាំ Pax អាយុ ២០ ឆ្នាំ Shiloh អាយុ ១៨ ឆ្នាំ និងកូនភ្លោះ Knox និង Vivienne ដែលមានអាយុ ១៦ ឆ្នាំនៅថ្ងៃទី ១២ ខែកក្កដាខាងមុខនេះ៕

Most Popular

To Top