កីឡា

ចក្រភព​អង់គ្លេស​ និង​អៀរឡង់​ នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ប្រកួត​ UEFA Euro 2028

ការ​ប្រកួត​ UEFA Euro 2028 នឹង​ធ្វើ​នៅ​ចក្រភព​អង់គ្លេស​ និង​ប្រទេស​អៀរឡង់​ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ UEFA នៅ​ក្នុង​ថ្ងៃ​នេះ​។

ការ​ប្រកួត​ខាង​លើ​នឹង​មាន​ចក្រភព​អង់គ្លេស​ និង​អៀរឡង់​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ ដោយ​នឹង​ប្រកួត​លើ​ទី​លាន​ក្លឹប​ធំៗ​នានា​ដូច​ជា​ទី​លាន​របស់​ Man Utd, Newcastle និង​ Liverpool ជា​ដើម​។
ចំណែក​ឯ​ការ​ប្រកួត​ UEFA Euro 2032 វិញ​នឹង​ធ្វើ​ឡើង​នៅ​ប្រទេស​៣ធំៗ​ដូច​ជា​ អ៊ីតាលី​ និង​តួកគី​។

សម្រាប់​ការ​ប្រកួត​ UEFA Euro 2024 នេះ​វិញ​គឺ​ធ្វើ​នៅ​ប្រទេស​អាល្លឺម៉ង់​ ដោយ​គោរព​តាម​ច្បាប់​ទម្លាប់​របស់​ UEFA ដូច​រាល់​ដង​ ដោយការប្រកួតវគ្គផ្ដាច់ព្រ័ត្រនេះគឺអង់គ្លេស នឹងប៉ះជាមួយនឹងអេស្ប៉ាញ ដែលជាក្រុមធ្លាប់ឈ្នះពាននេះ៣ដង ចំណែកឯក្រុមអង់គ្លេសជាក្រុមដែលមិនធ្លាប់ឈ្នះពាននេះសោះ។

បន្ទាប់​ពី​អេស្ប៉ាញ​នេះ​ទៅ​ អាល្លឺម៉ង់​ក៏​ជា​ក្រុម​ដែល​ឈ្នះ​ពាន​ Euro នេះ​ច្រើន​ជាង​គេ​ដូច​អេស្ប៉ាញ​ផង​ដែរ​ដោយ​ធ្លាប់​ឈ្នះ​៣ដង​ លើក​ទី​១គឺ​នៅ​ឆ្នាំ​១៩៧២ លើក​ទី​២គឺ​នៅ​ឆ្នាំ​១៩៨០ និង​លើក​ទី​៣គឺ​នៅ​ឆ្នាំ​១៩៩៦។ ក្រុម​ជម្រើសជាតិ​នេះ​ក៏​បាន​ឈ្នះ​ប្រកួត​ច្រើន​ជាង​គេ​ក្នុង​ក្របខ័ណ្ឌ​នេះ​បន្ទាប់​ពី​អេស្ប៉ាញ​ ដោយ​ធ្លាប់​ឈ្នះ​ ១០៥ប្រកួត​៕

Most Popular

To Top