កីឡា

Man UTD នឹងសម្រេចចិត្តច ពោះអនាគត Amrabat

AFP

The Goal ចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថា ក្លឹបបិសាចក្រហម Man UTD នឹងចាប់ផ្តើមធ្វើការពិភាក្សា និងសម្រេចចិត្តទៅលើ អនាគតរបស់កីឡាករខ្សែបម្រើ នៅសប្តាហ៍ក្រោយនេះហើយ

កីឡាករ Amrabat រូបនេះបានលេងឲ្យក្លឹប Man UTD អស់រយៈពេល១រដូវកាល ជាមួយនឹងក្លឹប Man UTD ក្នុងនាមជាកីឡាករខ្ចីជើងប៉ុណ្ណោះ បន្ទាប់ពីទទួលបានការគាំទ្រ ពីគ្រូបង្វឹកលោក Erik Ten Hag និងក៏តែងតែបានក្លាយ ទៅជាកីឡាករជម្រើស១១នាក់ដំបូងរហូតមកដែរ។

គាត់បង្ហាញខ្លួនបាន៣០ដង ក្នុងការប្រកួតហើយ លេងបាន៩០នាទី ពេញក្នុងការប្រកួតពានរង្វាន់ FA Cup ប្រកួតផ្តាច់ព្រ័ត្រទៀតផងយកឈ្នះ Man City នៅកីឡាដ្ឋាន Wembley ។

យោងតាមការអះអាង ដោយប្រភពជាច្រើនជឿជាក់ថា យ៉ាងណាក្តីក្លឹបហាក់ ដូចជាមិនមានការរារែកទេក្នុងការ ចុះកុងត្រា យកកីឡាកររូបនេះដាច់ តែម្តងខណៈដែលក្លឹបក៏បានបន្តកុងត្រាថ្មីជូនលោក Erik Ten Hagទៅហើយ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top