កីឡា

Chelsea ទិញបានកីឡាករ ចំណូលថ្មីទី៦មករួមក្លឹប

AFP

យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាក្លឹបតោខៀវ Chelsea បានសម្រេចទៅដល់ការចុះកុងត្រា ជាមួយនឹងកីឡាករចំណូលថ្មី ទី៥ក្នុងតម្លៃខ្លួនប្រមាណជា ១២លានផោនប៉ុណ្ណោះ។

កីឡាករ Renato Veiga បានផ្ទេរមកពីក្លឹប Basel ជាផ្លូវការក្នុងកុងត្រា ដែលមានរយៈ ពេលដល់ទៅ៧ឆ្នាំ និងក្លាយទៅជាកីឡាករចំណូលថ្មីទី៥ របស់ក្លឹប ។ កុងត្រាដែលមានលក្ខណៈពិសេសនិង រយៈពេលយូរមិនធ្លាប់ មានរបស់កីឡាករវ័យ ទើបតែ២០ឆ្នាំរូប នេះក៏មានលក្ខខណ្ឌ ដែលអាចអនុញ្ញាតិ ឲ្យគេបន្ថែមកុងត្រា១ ឆ្នាំទៀតពីលើផងដែរ ។

Veiga គឺជាកីឡាករឈុតជម្រើសជាតិ អាយុក្រោម២១ឆ្នាំ របស់ប៉ទុយហ្គាល់ ហើយរូបគេលេងក្នុងតំណែង ជាកីឡាករខ្សែបម្រើការពារ ។ អំឡុង ពេលលេងឲ្យក្លឹប Basel កីឡាកររូបនេះលេង បាន២៦ដង ឲ្យឈុតធំស៊ុតបញ្ចូលទីបាន២ដង ។

កីឡាកររូបនេះចាប់ផ្តើមអាជីព ដំបូងចជាមួយនឹងក្លឹប Sporting CP ហើយក្នុងនោះកាលពីឆ្នាំ២០២៣ គាត់ក៏ធ្លាប់លេខខ្ចីជើងឲ្យក្លឹប Augsburg នៅលីគកំពូលអាល្លឺម៉ង់ផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top