កីឡា

ក្រុមអត្តពលិកកីឡារាំឈ្នះមេដាយ ២១ គ្រឿង ប្រកួតកីឡារាំ WDSF World Challenge Cup Rising Star នៅវៀតណាម

ភ្នំពេញ៖ក្រុមកីឡាករ-កីឡាការិនីជម្រើសជាតិ និងថ្នាលរាំដណ្តើមបានមេដាយមាស ២១ គ្រឿង ក្នុងព្រឹត្តិការណ៍ការប្រកួតកីឡារាំ WDSF World Challenge Cup Rising Star នៅទីក្រុងហូជីមិញ ប្រទេសវៀតណាមដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៣-១៤ ខែកក្កដា ឆ្នាំ២០២៤។


លោកស្រី ហង់ ស៊ីមន អគ្គ្ឋលេខាធិការសហព័ន្ធកីឡារាំកម្ពុជាបានមានប្រសាសន៍ពីប្រទេសវៀតណាមថា ក្រុមកីឡាករ-កីឡាការិនីជម្រើសជាតិកម្ពុជាដណ្តើមមេដាយសរុប ២១ គ្រឿង ក្នុងមេដាយមាស ២ គ្រឿង មេដាយប្រាក់៨ គ្រឿង និងមេដាយសំរឹទ្ធ ៧ គ្រឿង។


លោកស្រី ហង់ ស៊ីមន បានមានប្រសាសន៍ថា សហព័ន្ធបានបញ្ជូនប្រតិភូ គ្រូបង្វឹក កីឡាករ-កីឡាការិនីជម្រើសជាតិ និងកីឡាករ-កីឡាការិនីថ្នាលចំនួន ២២នាក់ ចូលរួមការប្រកួតកីឡារាំ WDSF World Challenge Cup Rising Star Latin & Standard 2024, WDSF International Open Latin & Standard 2024 និង KTOC Cup 2024 ក្នុងនោះកីឡាករ ៨ នាក់ កីឡាការិនី ១២ នាក់ ប្រតិភូ ១នាក់ និងគ្រូបង្វឹក១ នាក់។


លោកស្រីបានបន្តថា ក្រុមកីឡាករ-កីឡាការិនីចែកចេញជាផ្នែក គឺក្រុមអត្តពលិកជម្រើសជាតិ និងក្រុមអត្តពលិកថ្នាល ចំពោះក្រុមអត្តពលិកជម្រើសជាតិ ១០ នាក់ កីឡាករ ៥ នាក់ និងកីឡាការិនី៥ នាក់ ចំណែក ក្រុមអត្តពលិកថ្នាល មានកីឡាករ ៣ នាក់ និងកីឡាការិនី ៧ នាក់។ ការប្រកួតខាងលើនេះមាន ២៨ ប្រទេសចូលរួម ៕
ដោយ៖លី ភីលីព

Most Popular

To Top