ព្រឹត្តិការណ៍

ប្រភេទផ្កា ដែលមានសារ ជាតិពុលខ្លាំង ជាងបំផុត នៅលើពិភពលោក

AFP

The oleander គឺជាផ្កាដ៏ទាក់ទាញមួយប្រភេទ ហើយវាក៏ជាប្រភេទផ្កា ដែលមានសារជាតិពុលច្រើនជាងគេបំផុត នៅលើពិភពលោក ។ ជាមួយគ្នានេះដែរ វាមានដើមកំណើត នៅភាគខាងកើតតំបន់មេឌីទែរ៉ាណេ ។ ម្យ៉ាងវិញទៀត វាក៏ត្រូវបានមានវត្តមាន នៅក្នុងទឹកដីសហរដ្ឋអាមេរិកដែរ ដែលជាកន្លែង ដែលពួកវាងាយស្រួល ដុះជាទីបំផុត។

ទោះបីជាយ៉ាងណាក្តី វាអាចធន់នឹងគុណភាពដីខូច និងអាកាសធាតុស្ងួត។ ផ្កា oleander ដុះជាគុម្ពក្រាស់ៗ ហើយជាធម្មតាវាមានកំពស់ពី ១.៨ ទៅ ៥.៤ម៉ែត្រ។ ស្លឹករបស់វាក្រាស់ ហើយមានពណ៌បៃតងចាស់ ចំណែកឯផ្កាដែលដុះជាចង្កោមនោះអាចជាពណ៌ លឿង ក្រហម ផ្កាឈូក ឬពណ៌ស។

ផ្កាពុល The oleander ឬ Nerium oleander ត្រូវបានគេចាត់ទុកថាជារុក្ខជាតិ ដែលមានជាតិពុលខ្លាំងជាងគេបំផុត នៅក្នុងពិភពលោក។ គ្រប់ផ្នែកនៃសម្រស់របស់ផ្កា oleander សុទ្ធតែផ្ទុកទៅដោយសារជាតិពុលទាំងអស់ ដែលនៅក្នុងនោះរួមមានសារជាតិ ពុលជាង ៤ប្រភេទឯណោះ។

ជាមួយគ្នានេះដែរ សារជាតិពុលរបស់ផ្កាប្រភេទនេះអាចនាំឲ្យមានផលប៉ះពាល់យ៉ាងខ្លាំងដល់បេះដូង ព្រមទាំងអាចមានគ្រោះថ្នាក់ដល់ជីវិតពីព្រោះថា សារជាតិពុលរបស់វាពិតជាសាហាវ ខ្លាំងណាស់ ។ ហើយ វាក៏អាចបំពុលមនុស្សម្នាក់បានយ៉ាងឆាប់បផុត នៅពេលដែលគេទទួលទានទឹកឃ្មុំ ដែលបានទៅក្រេបលំអផ្កា oleander nectarនេះ ។
ប្រែសម្រួល៖ ហង្ស សុបញ្ញា

Most Popular

To Top