កីឡា

Man City បង្ហើបអំពីតម្លៃខ្លួន កីឡាករអ្នកចាំទី ប្រេស៊ីល ខណៈដែល Al Ittihad កំពុងចង់បានខ្លាំង

AFP

យោងតាមការចេញផ្សាយ របស់ The Goal បានឲ្យដឹងថាក្លឹបមេឃខៀវ Man City ម្ចាស់ពានរង្វាន់លីគអង់គ្លេស រដូវកាលមុនបានអះអាងថាតម្លៃខ្លួន របស់កីឡាករអ្នកចាំទី Ederson អាចមានតម្លៃចន្លោះពី៥០ទៅ៦០លានអឺរ៉ូ ឯណោះសម្រាប់រដូវក្តៅនេះ។

ការបញ្ជាក់ប្រាប់អំពីតម្លៃខ្លួន នេះធ្វើឡើង ក្នុងពេលដែលក្លឹបសេដ្ខី អារ៉ាប់កំពុងមាន បំណងចង់បានកីឡាករអ្នកចាំទីប្រេស៊ីល ដៃស្អិតរូបនេះផងនិងក៏កំពុងស៊ើប សួរព័ត៌មានអំពីតម្លៃខ្លួន កីឡាករ Kevin de Bryune ផងដែរ។

តែយ៉ាងណាក្តីគេជឿជាក់ថា Man City ដាក់តម្លៃមួយដែលមានន័យថា នឹងមិនអាចអនុញ្ញាតិឲ្យកីឡាករ ដ៏សំខាន់២រូបនេះ នេះអាចចាកចេញទៅណា បានភ្លាមៗនោះទេនៅរដូវក្តៅនេះ។

មកដល់ពេលនេះ Man City ទើបតែបានទិញកីឡាករ Savinho ម្នាក់នៅឡើយតម្លៃខ្លួន ប្រមាណជា២១លានផោន ប៉ុន្តែក៏បានប្រមូលលុយ មួយចំនួនធំរួច ទៅហើយពីការ លក់កីឡាករ Delap, Gomex, Harwood និងកីឡារផ្សេងទៀត មួយចំនួនផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top