កីឡា

ក្រុមអត្តពលិកអត្តពលិកអន្តរជាតិ រីករាយថ្ងៃដំបូង របស់ពួកគេនៅភូមិអូឡាំពិកដ៏ធំ មុនការប្រកួតកីឡាកីឡាអូឡាំពិកប៉ារីស

ប៉ារីស៖កីឡាការិនីបាល់ទះឆ្នេរខ្សាច់របស់ប្រទេសអូស្ត្រាលី នាង Taliqua Clancy មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះរូបនាង ដែលមិននឹកស្មានដល់ភូមិកីឡា ក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាអូឡាំពិកទីក្រុងប៉ារីស ដោយមានការរៀបចំល្អប្រណិត ថែមទាំងមានភាពទាក់ទាញជាមួយសម្រស់ស្រស់ស្អាត នៃទីតាំងរបស់អាគារទំាងនោះ។

ក្នុងចំណោមក្រុមអត្តពលិកផ្សេងទៀតមកពីជុំវិញពិភពលោក ក្នុងនោះក៏មានវត្តមានលោកប្រធានាធិបតីបារាំង Emmanuel Macron ដែលមកទីនេះដើម្បីស្វាគមន៍វត្តមានក្រុមអត្តពលិកអន្តរជាតិ ។ វត្តមានរបស់លោកបានទទួលការចាប់អារម្មណ៍ពីគណៈប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនី។


នាង Taliqua Clancy បានប្រាប់អ្នកយកព័ត៌មានទាំងអស់ថា នាងពិតជាសប្បាយចិត្តណាស់ បន្ទាប់ពីទទួលបានរាក់ទាកពីថ្នាក់ដឹកនាំប្រទេសបារាំង លោក Emmanuel Macron ហើយលោកពិតជាសង្ហាណាស់ ហើយរូបនាង និងមិត្តរួមក្រុមប្រហែលជាមិនបានចូលជិតលោកបានឡើយ ព្រោះក្រុមសន្តិសុខការពាររបស់ Macron មិនអនុញ្ញាតឲ្យទៅជិតលោកឡើយ។

នាង Clancy ជាអត្តពលិកជនជាតិដើមភាគតិចម្នាក់ក្នុងចំណោម ៦៦ នាក់ក្នុងក្រុមអូឡាំពិកអូស្ត្រាលីនៅទីក្រុងប៉ារីសបានបន្តថា ប៉ុន្តែសង្ឃឹមថា យើងអាចឃើញមុខថ្នាក់ដឹកនាំដ៏ល្បីល្បាញមួយរូបទៀត។កីឡាការិនី អាយុ ៣២ ឆ្នាំបានបន្ថែមថា ខ្ញុំជាជនជាតិដើមមានមោទនភាព ហើយវាពិតជាពិសេសណាស់ដែលមានស្នាដៃសិល្បៈ និងការរចនាក្នុងភូមិនេះ។

ចំណែកកីឡាការិនី Clancy និងមិត្តរួមក្រុមរបស់នាង Mariafe Artacho del Solar គឺជាម្ចាស់មេដាយប្រាក់ក្នុងព្រឹត្តិការណ៍ Tokyo Games កាលពី ៣ ឆ្នាំមុន។ កីឡាការិនី Artacho del Solar បានផ្តល់នូវចំណាប់អារម្មណ៍ដំបូងរបស់គាត់ចំពោះភូមិនេះ ដែលមានអត្តពលិក និងមន្ត្រីជាង ១៤០០០នាក់ស្នាក់នៅ និងមានទំហំធំជាងទីលានបាល់ទាត់ ៧០ ដង ៕

Most Popular

To Top