កីឡា

កីឡាករបាល់ទាត់ប្រេស៊ីល Neymar បង្ហាញរូបថតកូនស្រី ទើបនឹងកើតលើប្រព័ន្ធ ផ្សព្វផ្សាយសង្គម

ប្រេស៊ីល ៖កំពូលកីឡាករបាល់ទាត់ ជនជាតិប្រេស៊ីល កីឡាករ Neymar បានធ្វើឲ្យអ្នកគាំទ្រ គ្រប់គ្នា មានការភ្ញាក់ផ្អើល យ៉ាងខ្លាំង នៅពេល ដែលលោកបង្ហាញ រូបថតកូនស្រីទើបនឹងកើត ឈ្មោះ Helena នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម កាលពីចុងសប្តាហ៍។

កីឡាករ Neymar បានសរសេរចំណងជើង ជាមួយនឹងនិមិត្តសញ្ញាបេះដូងថា “Helena, 07/03/2024” ។ រូបថតបង្ហោះលើប្រព័ន្ធផ្សព្វផ្សាយ សង្គមរបស់កីឡាករ ខ្សែប្រយុទ្ធប្រេស៊ីលបាននាំកូនប្រុសច្បង Davi Luca ទៅលេងប្អូនស្រីដែលទើបនឹងកើតរបស់គាត់ ។ ២ ថ្ងៃក្រោយមក ការបង្ហោះនេះ បានទាក់ទាញជាង ១១ លាន Like ដោយមានអ្នកគាំទ្រអបអរសាទរ លោក Neymar និងជូនពរទារកឲ្យ មានសុខភាពល្អ។

AS បាននិយាយថា ទារកតូច Helena ជាកូនស្រីរបស់កីឡាករ Neymar និងតារាម៉ូដែលប្រេស៊ីលអ្នកនាង  Amanda Kimberlly ហើយក៏មានពាក្យចចាមអារ៉ាមជាច្រើនអំពីលោក Neymar មានកូនទី៣កាលពីដើមឆ្នាំនេះដែរ។

គេហទំព័រ Leo Dias បានសរសេរនៅពេលនោះថា លោក Neymar ជិតក្លាយជាឪពុក ជាលើកទី៣ហើយ ។ ម្តាយជាស្ត្រីប្រេស៊ីល ហើយមានផ្ទៃពោះ ៣ខែ នាងមានផ្ទៃពោះកំឡុង ពេលទំនាក់ទំនងរបស់ពួកគេ ខណៈលោកកំពុង ជាសះស្បើយពីរបួស ការមានផ្ទៃពោះ គឺនឹកស្មានមិនដល់ ប៉ុន្តែពួកគេបានប្រើ ពេលវេលាចែករម្លែកព័ត៌មាន ទំនាក់ទំនងស្នេហា ដ៏ផ្អែមល្អែមទៀតផង ៕

Most Popular

To Top