សិល្បៈ និង កម្សាន្ត

មនុស្សល្អបន្សល់ការចង់ចាំល្អ ! ទោះលាចាកលោកអស់ពេល ១៣ឆ្នាំអ្នកគាំទ្រ Amy នៅតែរំលឹកខួប ឱ្យនាងរៀងរាល់ឆ្នាំ

កាលពីថ្ងៃទី២៣ កក្កដា ២០២៤នេះ ក្រុមគ្រួសារ និងសមាគមន៍មូលនិធិ អ្នកគាំទ្រជាច្រើនរូប បានធ្វើការរំលឹកខួបរយៈពេល១៣ឆ្នាំ ជូនចំពោះតារាចម្រៀងស្រី សហរដ្ឋអាមេរិក Amy Winehouse ដែលបានទទួលមរណភាពក្នុងវ័យ ២៧ឆ្នាំ ដោយសារផឹកស្រាហួសកម្រិត នៅក្នុងផ្ទះនាងផ្ទាល់កាលពី ថ្ងៃទី ២៣ កក្កដា ឆ្នាំ២០១១ នៅទីក្រុងឡុង ។

បើទោះជារូបរាងកាយលែង មានលើលោកនេះក៏ពិតមែន ប៉ុន្តែកេរ្ដិ៍ឈ្មោះ សន្ដានចិត្តល្អ ភក្ដីភាព ស្នាដៃ សមត្ថភាពទេពកោសល្យ លើអាជីពជាតារាចម្រៀងរបស់ Amy គឺជាការចង់ចាំដ៏ល្អផុតសម្រាប់អ្នកគាំទ្ររបស់នាង។ លើសពីនេះ មូលនិធិរបស់ Amy Winehouse បានធ្វើការរំលឹកខួបលើកទី ១៣ នៃការស្លាប់របស់នាងក្រោមពាក្យស្លោក: ‘Forever in Our Hearts’ អ្នកនៅដកជាប់ក្នុងបេះដូង របស់ពួកយើងជានិច្ចគ្មានថ្ងៃប្រែ។

Amy Winehouse បានបន្សល់ទុកនូវស្នាដៃជាច្រើនក្នុងវិស័យឧស្សាហកម្មតន្ត្រីជាមួយនឹងសំឡេងដ៏ពីរោះ និងរស់រវើករបស់នាង ជាពិសេសអាល់ប៊ុមដែលលក់ដាច់បំផុតឆ្នាំ ២០០៦ របស់នាងមានចំណងជើងថា Back to Black។

យោងតាមអ្នកដែលស្និទ្ធស្នាលបំផុតជាមួយតារាចម្រៀងរូបនេះ បានឱ្យដឹងថាAmy បានចំណាយពេលភាគច្រើនទៅលើអាជីពតន្ត្រីរបស់នាង ដើម្បីជម្នះការតស៊ូរបស់នាងជាមួយនឹងការញៀនថ្នាំ ជក់បារីនិងគ្រឿងស្រវឹង និងជំងឺ bulimia ក្នុងរយៈពេលវែង។

យ៉ាងណាមិញ ផលិតករសហរដ្ឋអាមេរិកលោក Sam Taylor-Jonhson បានផលិតខ្សែភាពយន្ដខ្នាតធំ ដែលមានចំណងជើងថា “Back to Black” ដែលខ្សែភាពយន្ដ ២ម៉ោង និង២នាទី នេះបានឆ្លុះបញ្ចាំងពីខ្សែជីវិតពិតរបស់ Amy Winhouse ក្នុងអាជីពជាសិល្បករចម្រៀង និងតន្រ្តីរបស់នាង។ ខ្សែភាពយន្ដ Back to Black នេះចេញជាផ្លូការកាលពីថ្ងៃទី ១២ មេសា ឆ្នាំ២០២៤នេះ៕

Most Popular

To Top