កីឡា

លោក Erik ten Hag ចង់ឲ្យក្លឹបទិញកីឡាករចំណូលថ្មី គ្រប់តំណែងទាំងអស់

យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាគ្រូបង្វឹកក្លឹបបិសាចក្រហម Man UTD លោក Erik ten Hag បានធ្វើការអំពាវនាវបន្ថែមឲ្យក្លឹបក្នុងការនាំយកកីឡាករចំណូលថ្មីកាន់តែច្រើនបន្ថែមទៀតមកចូលរួមក្លឹបនៅរដូវក្តៅនេះ។

មកទល់ពេលនេះក្លឹបទើបតែបានចុះកុងត្រានាំយកបានកីឡាករខ្សែការពារវ័យក្មេងម្នាក់ Leny Yoro និងកីឡាករ
ខ្សែប្រយុទ្ធហូឡង់ JoshuaZirkzee ប៉ុន្តែជឿជាក់ថាគ្រូបង្វឹករូបនេះបានប្រាប់ទៅកាន់ក្លឹបថាលោកចង់បានកីឡាករគ្រប់តំណែងទាំងអស់ ដើម្បីមកជួយទំរង់លេងនៅរដូវកាលខាងមុខនេះ។

ថ្លែងទៅកាន់ក្រុមអ្នកកាសែតលោក ten Hag បាននិយាយថា៖ខ្ញុំចង់ឲ្យក្រុមរបស់ខ្ញុំខ្លាំងនៅគ្រប់ទីកន្លែងទាំងអស់។ពួកយើងបានសម្រេចនាំយកកីឡាករចំណូលថ្មីៗ ២នាក់ដ៏ល្អមកហើយប៉ុន្តែយើងនឹងត្រូវការដោះស្រាយបញ្ហាដែលស៊ីជម្រៅទាំងនេះបន្តទៀតជាមួយគ្នាពីព្រោះ ថាបច្ចុប្បន្នយើងក៏មានកីឡាករនៅក្នុងបញ្ជីរបួសច្រើនដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top