បច្ចេកវិទ្យា

តើ​ប្រទេស​ណា ​ប្រើប្រាស់​ទូរស័ព្ទ ​ច្រើន​ជាង​គេ​នៅ​លើ​ពិភពលោក?

នៅ​លើ​ពិភពលោក​យើង​នា​ពេល​បច្ចុប្បន្ន​នេះ ​មាន​ប្រជាជន​សរុប​ប្រមាណ ៧,៦ប៊ីលាន​នាក់។ ក្នុង​នោះ​ដែរ មាន​អ្នក​ប្រើប្រាស់​ទូរស័ព្ទ​ដែល​មាន​ស៊ីម​កាត​សរុប​យ៉ាងតិច ៧,៩ប៊ីលាន​នាក់។ នេះ​បើ​តាម​ទិន្នន័យ​របស់​អង្គភាព​ចារកម្ម​មជ្ឈិម​របស់​សហរដ្ឋអាមេរិក​ ឬ ហៅ​កាត់​ថា CIA ដែល​ធ្វើ​ការ​ប៉ាន់ស្មាន​នៅ​ឆ្នាំ២០២២។

បើ​យោង​តាម​ទិន្នន័យ​ខាង​លើ​នេះ ប្រទេស​ដែល​មាន​អ្នក​ប្រើប្រាស់​ទូរស័ព្ទ​ច្រើន​ជាង​គេ​លើ​ពិភពលោក​គឺ ប្រទេស​ចិន។ ប្រទេស​នេះ​មាន​ប្រជាជន​សរុប​ប្រមាណ ១,៤ប៊ីលាន​នាក់ តែ​មាន​​ប្រើ​ប្រាស់​ទូរស័ព្ទ​សរុប ១,៧ប៊ីលាន​គ្រឿង។

បន្ត​ពី​ចិន​គឺ ឥណ្ឌា។ ប្រទេស​នេះ​ប្រើប្រាស់​ទូរស័ព្ទ ១,១ប៊ីលាន​គ្រឿង តែ​មាន​ប្រជាជន​រហូត​ដល់​ទៅ ១,៣ប៊ីលាន​នាក់។

សហរដ្ឋអាមេរិក​ជាប់​លេខ ៣ ដោយ​ប្រទេស​នេះ​មាន​ប្រជាជន ៣២៧លាន​នាក់ ហើយ​ប្រើប្រាស់​ទូរស័ព្ទ ៣៧២លាន​គ្រឿង។ ឥណ្ឌូនេស៊ី​វិញ​ជាប់​លេខ ៤ ដោយប្រើប្រាស់​ទូរស័ព្ទ ៣១៦លាន​គ្រឿង ស្រប​ពេល​ប្រជាជន​របស់​ខ្លួន​មានចំនួនខ្ទង់ ២៣០លាន​នាក់។

ខាង​ក្រោម​នេះ​ជា​ប្រទេស​ទាំង​ដប់ ដែលប្រើប្រាស់​ទូរស័ព្ទ​ច្រើន​ជាង​គេ៖

១- ចិន៖ ១,៧ប៊ីលាន​គ្រឿង

២- ឥណ្ឌា៖ ១,១ប៊ីលាន​គ្រឿង

៣- សហរដ្ឋអាមេរិក៖ ៣៧២លាន​គ្រឿង

៤- ឥណ្ឌូនេស៊ី៖ ៣១៦លាន​គ្រឿង

៥- រុស្ស៊ី៖ ២៤៥លានគ្រឿង

៦- នីហ្សេរីយ៉ា៖ ២២២លាន​គ្រឿង

៧- ប្រេស៊ីល៖ ២១២លាន​គ្រឿង

៨- ជប៉ុន៖ ២០៧លាន​គ្រឿង .

៩- ប៉ាគីស្ថាន៖ ១៩២លាន​គ្រឿង

១០- បង់ក្លាដេស៖ ១៨០លាន​គ្រឿង៕

ប្រភព៖SABAY

Most Popular

To Top