សាន់ហ្វ្រាន់ស៊ីស្កូ ៖ ប្រព័ន្ធផ្សព្វផ្សាយសង្គមយក្ស របស់សហរដ្ឋអាមេរិក ឈ្មោះថា Meta Platforms, Inc. ដែលជាមេរបស់បណ្តាញសង្គម Facebook និង Instagram បានរាយការណ៍ កាលពីថ្ងៃពុធថា ប្រាក់ចំណូល និងប្រាក់ចំណូលបានកើនឡើង នៅក្នុងត្រីមាសទី២ឆ្នាំនេះ គឺលទ្ធផលវាប្រសើរជាង ការរំពឹងទុកទៅទៀត ។
នៅក្នុងត្រីមាសទី២ ក្រុមហ៊ុន ដែលមានមូលដ្ឋាន នៅរដ្ឋកាលីហ្វ័រនីញ៉ា ទទួលបានប្រាក់ចំណូល សរុបចំនួន៣៩,០៧ ពាន់លានដុល្លារ សហរដ្ឋអាមេរិក ដែលតួលេខនេះ បានកើនឡើង២២ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ។
ប្រាក់ចំណូលសុទ្ធប្រចាំត្រីមាស របស់ក្រុមហ៊ុន Meta បានកើនឡើងដល់១៣,៤៤ពាន់លានដុល្លារ អាមេរិក ដោយបានកើនឡើង៧៣ ភាគរយ ដោយគិតពីទឹកប្រាក់៧,៧៩ពាន់លានដុល្លារពីមួយឆ្នាំទៅមួយឆ្នាំ។
ក្រុមហ៊ុន Meta បានឲ្យដឹងថា ប្រាក់ចំណូល ដែលបានកាត់បន្ថយ ក្នុងមួយហ៊ុនសម្រាប់ត្រីមាសនេះ បានកើនឡើងដល់៥,១៦ដុល្លារ ពី២,៩៨ដុល្លារ ក្នុងរយៈពេលដូចគ្នា នៃឆ្នាំ២០២៣ ។
ចំនួនអ្នកប្រើប្រាស់សកម្មប្រចាំថ្ងៃ សម្រាប់ក្រុមគ្រួសារ នៃកម្មវិធី Meta បានកើនឡើង៧ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ គិតជាទឹកប្រាក់មានរហូតដល់ ៣,២៧ពាន់លានគិតជាមធ្យម សម្រាប់ខែមិថុនា ឆ្នាំ២០២៤ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា