កីឡា

William នឹងត្រូវធ្វើការសម្រេចចិត្តចុង ក្រោយមួយចំពោះអនាគត

យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាកីឡាករ Nico William ដែលជាគោលដៅទី១របស់ក្លឹបអ្នកមានបុណ្យ Barcelona នោះនឹងត្រូវធ្វើការសម្រេចដ៏សំខាន់បំផុតមួយក្នុងជីវិតនៅក្នុងខែនេះខណៈដែល PSG ក៏មានបំណងចង់ចំណាយលុយខ្ទង់ធំសម្រាប់ខ្សែប្រយុទ្ធរូបនេះដែរ។

គិតមកដល់ពេលនេះ William នៅមិនទាន់ធ្វើការសម្រេចចិត្តណានៅឡើយក្នុងពេលដែលមានព័ត៌មានពីក្លឹបក្នុងប្រទេសអេស្បាញថាក្រុមគ្រួសារកំពុងដាក់សំពាធឲ្យគាត់បន្តលេងជាមួយនឹងក្លឹប Athletico Club មួយរដូវកាលទៀតសិន។ចំណែកបុគ្គលសំខាន់ៗផ្សេងទៀតមិនហ៊ានបញ្ចេញយោបល់ថាកីឡាករនឹងសម្រេចចិត្តយ៉ាងណានោះទេ។

នៅថ្ងៃទី១៥ខែសីហាក្លឹប Athletic Club នឹងត្រូវប្រកួតប៉ះ Getafe ហើយក៏ជឿជាក់ថាជាពេលវេលាដែលយើងគ្រប់គ្នានឹងអាចបានដឹងអំពីការសម្រេចចិត្តចុងក្រោយរបស់កីឡាករ Williams ផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top