ម្ចាស់ពានរង្វាន់ពានអាមេរិក MLS Cup Champions រដូវកាលឆ្នាំ២០២២ក្លឹប LAFC ត្រូវបានគេដឹងថាកំពុងចរចាក្នុងការនាំយកកីឡាករខ្សែប្រយុទ្ធ Antoine Griezmann ពីក្លឹប AT Madrid មករួមក្លឹបនៅរដូវកាលនេះ។
យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាក្លឹប LAFC នេះក្នុងពេលជាមួយគ្នាក៏កំពុងព្យាយាមចរចាយកីឡាករ Hugo Lloris និងកីឡាករ Olivier Giroud ដែលជាជនជាតិបារាំងនោះជាមួយគ្នាផងដែរ។
កុងត្រារបស់ Griezmann មានកុងត្រាបញ្ចប់ត្រឹមតែឆ្នាំ២០២៤-២០២៥នេះហើយប៉ុន្តែកីឡាករវ័យ៣៣ឆ្នាំរូបនេះអាចនឹងមានតម្លៃខ្លួនក្នុងពេលបើករដូវក្តៅនេះប្រមាណជា១០លានអឺរ៉ូ។
គួរឲ្យដឹងដែរថាកីឡាករជនជាតិបារាំងខ្សែប្រយុទ្ធGriezemannរូបនេះ រកបាន២៦៨គ្រាប់និងជួយមិត្តរួក្លឹបរក១១៩គ្រាប់ក្នុងការបង្ហាញខ្លួនឲ្យក្លឹបអាជីព ទាំង១៥ឆ្នាំកន្លងមក៕
ប្រែសម្រួល៖ស៊ុនលី