The Mirror នៃចក្រភពអង់គ្លេសចេញផ្សាយ នៅថ្ងៃអង្គារទី២១ខែមករានេះ បានឲ្យដឹងថាក្លឹបបិសាចក្រហម Man United ក្រោយទទួលបានត្រឹមបរាជ័យជាច្រើនដង ក្នុងការនាំយកកីឡាករចំណូលថ្មីមករួមក្លឹបនោះ នៅពេលនេះបាននឹងត្រៀមខ្លួនរួចសាជាថ្មី ចចារជាមួយនឹងក្លឹបបារាំង Lyon ដើម្បីអាចផ្ទេរកីឡាករ ខ្សែប្រយុទ្ធរូបនេះ មករួមក្លឹបឲ្យបាន ។
កីឡាករខ្សែប្រយុទ្ធកំពុងខ្វះខាតផង ហើយពេលនេះថែមទាំង Marcus Rashford ពិតជារឿងស៊យជាន់លើស៊យមែនសម្រាប់ក្លឹបនិងជាពិសេសលោក Solskjare ដែលជាហេតុធ្វើឲ្យបិសាចក្រហម នឹងហ៊ានចាយលុយដល់ទៅ៤៣លានផោន ធ្វើយ៉ាងណាឲ្យតែ Lyon ព្រមលក់កីឡាករ Moussa Dembele មកឲ្យខ្លួន។
បច្ចុប្បន្ន Rashford ដែលជាកីឡាករខ្សែប្រយុទ្ធ មានគ្រាប់បាល់ច្រើនជាងគេនោះ នឹងត្រូវសម្រាកព្យាបាលរហូតដល់ទៅ៨សប្តាហ៍ ខណៈដែលក្លឹបនៅសល់ជម្រើសតិចបំផុត នៅតំបន់ប្រយុទ្ធដូចជា Martial និង Greenwood ដែលជាកីឡាករវ័យក្មេងខ្វះបទពិសោធ៕
ប្រែសម្រួល៖ស៊ុនលី