ព័ត៌មានអន្តរជាតិ

រុស្ស៊ីធ្វើការ​ប៉ាន់​ប្រមាណ​ ការ​ខាត​បង់​របស់​អ៊ុយក្រែន​ ក្នុងប្រតិបត្តិការ​ លុកលុយ​ចុងក្រោយ

បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ក្រសួងការពារជាតិរុស្សី បាននិយាយថា កងកម្លាំងអ៊ុយក្រែន ដែលមានចំនួនទាហាន ៣០០ នាក់ និងរថពាសដែកចំនួន ៣០គ្រឿង បានព្យាយាមឆ្លង ចូលទៅក្នុងតំបន់ Kursk របស់ប្រទេសរុស្ស៊ី ។

បើ​តាម​ក្រសួង​ បាន​ឲ្យ​ដឹង​ថា ពាក់​កណ្តាល​នៃ​គ្រឿង​ សឹក​សត្រូវ​ត្រូវ​បាន​បំផ្លាញ ​រហូត​មក​ដល់​ពេល​នេះ ។ ក្រសួងការពារជាតិរុស្ស៊ី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការវាយប្រហារបានកើតឡើងនៅព្រឹកថ្ងៃអង្គារ ម៉ោងក្នុងស្រុកនៅក្នុងតំបន់ Nikolayevo-Daryino និង Oleshnya តាមបណ្តោយព្រំដែ នរុស្ស៊ី-អ៊ុយក្រែន។

កងកម្លាំងអ៊ុយក្រែន បានបើកការ វាយប្រហារដោយកាំភ្លើងធំ និងយន្តហោះគ្មានមនុស្សបើក មុនពេលវាយប្រហារ ជាមួយទាហានរហូតដល់ ៣០០ នាក់នៃកងពលតូចមេកានិចទី ២២ គាំទ្រដោយរថក្រោះ ១១ គ្រឿង និងរថពាសដែក ២០ គ្រឿងផ្សេងទៀត ។

យោងតាមរដ្ឋបាលទីក្រុងមូស្គូ បានឱ្យដឹងថា ជាលទ្ធផល នៃការវាយប្រហារ តាមអាកាសរបស់រុស្សីវិញ និងតាមរយៈ កាំភ្លើងធំ ផងកងកម្លាំងអ៊ុយក្រែន បានបាត់បង់រថក្រោះចំនួន ៦ គ្រឿង រថយន្តប្រយុទ្ធថ្មើរជើងចំនួន ២ គ្រឿង រថពាសដែកចំនួន ៤ គ្រឿង រថពាសដែកចំនួន ៣ និង រថយន្តវិស្វកម្ម បោសសម្អាតមីនមួយគ្រឿង៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top