The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាក្លឹបបារាំង Rennes បានដាក់ពាក្យស្នើសុំធ្វើការចរចាជាមួយនឹងក្លឹប Barcelona ហើយក្នុងគោលបំណងសុំចរចាជាមួយនឹងកីឡាករខ្សែការពារវ័យក្មេងម្នាក់ដែលមានវ័យទើបតែ ២០ឆ្នាំ។
កីឡាករ Mikayil Faye មិនដែលបានបង្ហាញខ្លួនលេងឲ្យឈុតធំរបស់ក្លឹប Barcelona ឡើយ។ ខណៈពេលជាមួយគ្នានេះក្លឹបជាច្រើនក៏មានចំណាប់អារម្មណ៍ជាមួយនឹងកីឡាកររូបនេះដូចគ្នាដែរហើយជឿជាក់ថា Rennes បានដាក់សំណើរជាទឹកប្រាក់ប្រមាណជា ១០លានអឺរ៉ូ រួចមកហើយសង្ឃឹមថាការផ្ទេរនឹងអាចធ្វើឡើងនៅរដូវក្តៅនេះ។
ទោះបីជាយ៉ាងណាក្តី Barcelona នឹងត្រូវកំណត់ដាក់លក្ខខណ្ឌក្នុងការទិញត្រឡប់មកវិញផងដែរដើម្បីអាចធានាបាននូវការគ្រប់គ្រងស្ថានភាពនាពេលអនាគតប្រសិនបើកីឡាកររូបនេះអាចបង្ហាញសមត្ថភាពបានល្អនៅជាមួយនឹងក្លឹបផ្សេង។
កាលពីរដូវកាលមុន Faye បានបង្ហាញខ្លួនត្រឹមតែឈុត Bរបស់ក្លឹបប៉ុណ្ណោះដោយសង្ឃឹមថានឹងអាចមានឳកាសចូលបង្ហាញខ្លួនឲ្យឈុតធំនៅពេលខាងមុខ៕
ប្រែសម្រួល៖ ស៊ុនលី