កីឡា

West Ham សង្ឃឹមថាអាចចរចាបានសម្រេច នាំយកកីឡាករ Bissaka ពី Man UTD

The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាក្លឹបញញួរធំ West Ham នៅតែបន្តចិត្តចង់បានកីឡាករខ្សៃការពារ Aaron Wan Bissak ដែលកំពុងលេងឲ្យក្លឹបបិសាចក្រហម Man UTD​នៅឡើយ។

នៅសប្តាហ៍នេះក្លឹប West Ham ថែមទាំងដាក់លក្ខខណ្ឌក្នុងការផ្តល់ឲ្យកីឡាករ Noussair Mazraoui ត្រឡប់មក Man UTD ថែមទៀតផងខណៈដែលក្លឹបក៏ខិតជិតនឹងចុះកុងត្រាបានខ្សែការពារ Jean Clair Todibo ពីក្លឹប Nice ផងដែរ។

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោគឺថាក្លឹបបិសាចក្រហម Man UTD ក៏ចាប់អារម្មណ៍ទៅនឹងកីឡាករ Mazraoui ផងដែរពីព្រោះថាគាត់គឺជាកីឡាករ ដែលធ្លាប់ធ្វើការជាមួយនឹងលោកគ្រូបង្វឹក Erik Ten Hag កាលពីពេលលេងនៅក្លឹប Ajax រួមគ្នា៕

ប្រែសម្រួល៖ ស៊ុនលី

Most Popular

To Top