ព័ត៌មានអន្តរជាតិ

យន្តហោះចម្បាំង របស់បារាំង ២គ្រឿងបុកគ្នា នៅលើអាកាស បណ្តាលឱ្យស្លាប់ ពិឡុត២នាក់ និងម្នាក់ទៀតរបួស

RT News

បរទេស ៖ យន្តហោះចម្បាំងបារាំងពីរគ្រឿង បានបុកគ្នាកណ្តាលអាកាសនៅភាគឦសាន ប្រទេសបារាំង នៅពាក់កណ្តាលថ្ងៃត្រង់ថ្ងៃពុធ។ យន្តហោះទាំងពីរនេះជារបស់កងវរសេនាតូច ដែលឈរជើង នៅមូលដ្ឋានទ័ពអាកាស Saint-Dizier-Robinson ។ កងទ័ពបានប្រាប់សារព័ត៌មាន ដោយសង្កត់ធ្ងន់ថា មន្ត្រីទាំងបីគឺជាជនជាតិបារាំង មិនមែនជនបរទេសទេ។

អ្នកបើកយន្តហោះម្នាក់បានរងរបួសក្នុងឧបទ្ទវហេតុនេះ ប៉ុន្តែនៅមានជីវិត និងដឹងខ្លួនបន្ទាប់ពីបានចុចកៅអីសុវត្ថិភាពចេញពីយន្តហោះខ។

យន្តហោះទីពីរ គឺមានគ្រូបង្ហាត់ និងសិក្ខាកាមម្នាក់ជិះនៅលើនោះ។ អាជ្ញាធរបានចាប់ផ្តើមប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះ។ ទីតាំងត្រូវបានគេបិទ ហើយរថយន្តពន្លត់អគ្គិភ័យ បានបញ្ជូនទៅកន្លែងកើតហេតុ ។ ក្រុមអ្នកជួយសង្គ្រោះបានរកឃើញកំទេចកំទីជាច្រើនពីឧបទ្ទវហេតុនេះ ហើយក្រោយមកនៅថ្ងៃពុធ ប្រធានាធិបតី លោក Emmanuel Macron បានបញ្ជាក់ថា ទាហានអាកាសដែលបាត់ខ្លួនទាំងពីរនាក់បានស្លាប់ហើយ៕
ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top